រដ្ឋធានីឥណ្ឌាប្រឈមនឹងការខ្វះខាតទឹកបរិភោគ ខណៈរោងចក្រ ត្រូវជន់លិច

2023/07/14 04:30:04 am        333

រដ្ឋភិបាលទីក្រុង បាននិយាយថា ការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌា នឹងធ្លាក់ចុះមួយភាគបួន នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែកក្កដា) និងថ្ងៃសុក្រ (ទី១៥ ខែកក្កដា) ដោយសារតែរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទាំង៣ ត្រូវបានជន់លិច ខណៈដែលទឹកទន្លេ Yamuna បានឡើងខ្លាំង បន្ទាប់ពីមានភ្លៀងធ្លាក់ឥតឈប់ឈរ។

ទឹកទន្លេរបស់ទីក្រុងដេលី (Delhi) ស្ថិតនៅកម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៤៥ឆ្នាំ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងខុសធម្មតា នៅក្នុងរដ្ឋជិតខាង ដូចជារដ្ឋ Haryana។ ទីក្រុងដែលមានប្រជាជន ២០លាននាក់ ក៏បានឃើញមានភ្លៀងធ្លាក់ខ្លាំង កាលពីចុងសប្តាហ៍ ដោយជន់លិចសហគមន៍ទំនាបៗ រហូតបង្ខំមនុស្សរាប់រយនាក់ត្រូវស្វែងរកទីជម្រក នៅក្នុងជំរំសង្គ្រោះ។

រដ្ឋមន្ត្រីប្រចាំរដ្ឋ លោក Arvind Kejriwal បានឲ្យដឹងនៅលើបណ្ដាញសង្គម Twitter ថា៖ «នឹងមានបញ្ហាទឹកប្រើប្រាស់នៅក្នុងតំបន់មួយចំនួននៃទីក្រុងដេលីជាមិនខាន» ហើយលោកបាននិយាយពីរោងចក្រប្រព្រឹត្តិកម្មទឹកទាំង៣ថា៖ «នៅពេលទឹកទន្លេ Yamuna ស្រកវិញ យើងនឹងព្យាយាមចាប់ផ្តើមដំណើរការឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានឲ្យដឹងថា ទីក្រុងដេលី មានទឹកភ្លៀងខ្លាំងលើសពីមធ្យម ១១២ភាគរយ រហូតមកដល់ពេលនេះ។ ជំនន់ទឹកភ្លៀង ក្រៅពីបានមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធហើយនោះ ថែមទាំងបានឆក់យកជីវិតមនុស្សជាង ១០០នាក់ផងដែរ នៅទូទាំងប្រទេសឥណ្ឌា ដោយអ្នកស្លាប់ត្រូវបានរាយការណ៍ថា មាននៅក្នុងរដ្ឋ Himachal Pradesh, Uttarakhand, Uttar Pradesh, Punjab និង Rajasthan៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm