
រដ្ឋាភិបាលកូឡុំប៊ីបាននិយាយកាលពីថ្ងៃពុធ(១២ កក្កដា)ថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកូឡុំប៊ីបានធ្លាក់ចុះចំនួន២៩,១% ក្នុងឆ្នាំ២០២២ ធៀបនឹងឆ្នាំមុននោះ ដែលជំរុញដោយការថយចុះយ៉ាងខ្លាំងនៅក្នុងតំបន់ព្រៃអាម៉ាហ្សូនរបស់ប្រទេសនេះ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០១៣មក។
នៅទូទាំងប្រទេស ការកាប់បំផ្លាញព្រៃឈើបានធ្លាក់ចុះត្រឹមតែជាង៥០០គីឡូម៉ែត្រក្រឡា (១៩៣ម៉ាយក្រឡា) កាលពីឆ្នាំមុន មកធ្លាក់ចុះជាង១.២៣០គីឡូម៉ែត្រក្រឡា (៤៧៥ម៉ាយក្រឡា)។ នោះគឺធ្លាក់ចុះពីទំហំ១.៧៤១គីឡូម៉ែត្រក្រឡាក្នុងឆ្នាំ២០២១ ហើយលើសពីគោលដៅរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយអត្រាដល់ទៅ១.៤០០គីឡូម៉ែត្រក្រឡា (១៩៥ម៉ាយក្រឡា) ក្នុងមួយឆ្នាំត្រឹមឆ្នាំ២០២៦។
រដ្ឋាភិបាលរបស់ប្រធានាធិបតីឆ្វេងនិយមលោក Gustavo Petroនេះ និយាយថា ខ្លួនកំពុងផ្តល់អាទិភាពដល់ការការពារបរិស្ថានរបស់ប្រទេសកូឡុំប៊ី ហើយបានអំពាវនាវឱ្យប្រទេសអ្នកមានលុបចោលបំណុលបរទេស ជាថ្នូរនឹងការអភិរក្សតំបន់ព្រៃដូចជាអាម៉ាហ្សូន ដែលអ្នកវិទ្យាសាស្ត្រខាងបំផ្លិចបំផ្លាញព្រៃឈើនិយាយថា ហានិភ័យទាំងនោះធ្វើឱ្យបម្រែបម្រួលអាកាសធាតុពិភពលោកកាន់តែអាក្រក់ទៅៗ៕