ប្រធានចារកម្មរុស្ស៊ី និយាយថាលោកបាននិយាយទៅកាន់ប្រធានCIA ស្តីពីបញ្ហាអ៊ុយក្រែន

2023/07/14 04:35:39 am        349

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានឲ្យដឹងថា ប្រធានចារកម្មបរទេសរបស់រុស្ស៊ីលោក Sergey Naryshkin បាននិយាយថា លោកនិងសមភាគី CIA លោក William Burns បានពិភាក្សាគ្នា នូវអ្វីដែលត្រូវធ្វើជាមួយអ៊ុយក្រែន ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីចុងខែកន្លងទៅនេះ។ 

សារព័ត៌មាន New York Times និង Wall Street Journal បានរាយការណ៍កាលពីថ្ងៃទី៣០ ខែមិថុនា ថា លោក Burns បានទូរស័ព្ទទៅលើ Naryshkin ដើម្បីធានាដល់វិមានក្រឹមឡាំងថា សហរដ្ឋអាមេរិក គ្មានតួនាទីនៅក្នុងការប៉ះបោរយៈពេលខ្លីកាលពី១សប្តាហ៍មុន ធ្វើឡើងដោយមេបញ្ជាការទាហានស៊ីឈ្នួលរុស្ស៊ីលោកYevgeny Prigozhin និងក្រុមអ្នកប្រយុទ្ធក្រុមហ៊ុន Wagner របស់លោកនោះទេ។

លោក Naryshkin បានបញ្ជាក់ថា លោក Burns បានលើកឡើងពីព្រឹត្តិការណ៍នៅថ្ងៃទី២៤ ខែមិថុនា នៅពេលទាហានស៊ូឈ្នួល បានចូលគ្រប់គ្រងទីក្រុងរបស់រុស្ស៊ីភាគខាងត្បូង និងបានរុលចូលទៅកាន់ទីក្រុងមូស្គូ មុនពេលឈានដល់កិច្ចព្រមព្រៀងមួយជាមួយវិមានក្រឹមឡាំងដើម្បីបញ្ចប់ការធ្វើបដិវត្តន៍។ ប៉ុន្តែលោក បាននិយាយថា ការសន្ទនាតាមទូរស័ព្ទធ្វើឡើងមានរយៈពេលប្រហែល១ម៉ោង ដែលយើងបានពិចារណា និងបានពិភាក្សានូវអ្វីដែលបានធ្វើជាមួយប្រទេសអ៊ុយក្រែន។  

សហរដ្ឋអាមេរិក បានគាំទ្រដដែលៗ នូវគោលការណ៍នេះ ដែលបានចាត់ទុកថាគ្មានអ្វីពាក់ព័ន្ធអំពីអ៊ុយក្រែន គឺគ្មានអ៊ុយក្រែននៅក្នុងរឿងនេះនោះទេ។ លោក Burns និងលោក Naryshkin នៅតែមានខ្សែទូរស័ព្ទទំនាក់ទំនង ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែនក្នុងពេលមួយនៅពេលដែលទំនាក់ទំនងផ្ទាល់ដ៏ទៃទៀតរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោនក្នុងកម្រិតទាប ហើយទំនាក់ទំនង ស្ថិតក្នុងចំណុចទាបបំផុត ចាប់តាំងពីវិបត្តិមីស៊ីលប្រទេសគុយបា ឆ្នាំ១៩៦២។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm