
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងតូក្យូ នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងខែធ្នូ ដើម្បីរំលឹកខួប៥០ឆ្នំានៃកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រទេសអាស៊ាន។
សេចក្តីប្រកាសនេះបានធ្វើឡើង អំឡុងក្រោយសន្និសីទថ្នាក់រដ្ឋមន្ត្រីជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងទីក្រុងហ្សាកាតាប្រធានសន្និសីទនេះ ដែលរដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai បានគាំទ្រភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្លុកនេះ ជាមួយប្រទេសជប៉ុន។
កិច្ចប្រជុំប្រចាំឆ្នាំត្រូវបានធ្វើឡើងក្នុងទីក្រុងហ្សាកាតានៅឆ្នាំនេះ ដែលរួមមានប្រទេសមហាអំណាចធំៗដូចជាប្រទេសចិន និងប្រទេសរុស្ស៊ី ហើយធ្វើឡើងខណៈមានមន្ទិលសង្ស័យជាច្រើនជុំវិញ ភាពអាចទុកចិត្តបាន និងសាមគ្គីភាពរបស់ប្លុកនេះក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញបំផុតនៅក្នុងតំបន់។
អាស៊ាន នឹងបើកកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាប្រចាំតំបន់អាស៊ាននៅថ្ងៃសុក្រទី១៤ ខែកក្កដា ជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលរដ្ឋមន្ត្រីទាំងពីរនិយាយថា នឹងចូលរួម។