សមាគមអតីតយុទ្ធជនកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មការការងាររបស់សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន

2023/07/14 05:07:11 pm        90

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ គីម សុផារុន អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា តំណាងឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ បានដឹកនាំប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មការការងាររបស់សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នៅខេត្តបាប៉ាង៉ា សាធារណរដ្ឋហ្វីលីពីន។

កិច្ចប្រជុំគណៈកម្មការការងារនេះដឹកនាំដោយឧត្តមសេនីយ៍ទោ(និវត្តជន) CESAR P.POBRE PA ប្រធានសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានប្តូរវេនឆ្នាំ២០២៣ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ដោយកិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើប្រធានបទផ្សេងៗស្របតាមទស្សនៈ បេសកកម្ម និងគោលការណ៍គ្រឹះរបស់សហព័ន្ធដូចជា៖ ១.ការពារនិងលើកកំពស់សន្តិភាពនៅក្នុងតំបន់ ការផ្តល់ក្តីសង្ឃឹម និងការចូលរួមកិច្ចការផ្សេងៗទៀតក្នុងពិភពលោក ២.យកចិត្តទុកដាក់ថែទាំ និងគាំទ្រទាំងផ្នែកសម្ភារៈនិងសីលធម៌ដល់អតីតយុទ្ធជន ៣.ពង្រឹងទំនាក់ទំនងជិតស្និទ្ធ មិត្តភាព និងភាតរភាព ៤.ចូលរួមសកម្មភាពស្របតាមគោលការណ៍នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ “អាស៊ាន” ឱ្យទាន់ពេលវេលា។

ជាលទ្ធផលគណៈកម្មការការងារ បានសម្រេចលើកយកសេចក្តីព្រាងសេចក្តីសម្រេចចំនួន០៧ ដើម្បីដាក់ជូនគណៈកម្មាធិការប្រតិបត្តិលើកទី៣៥ និងមហាសន្និបាតលើកទី២២ ដើម្បីពិនិត្យនិងអនុម័តនៅខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាធារណរដ្ឋហ្វីលីពីនខាងមុខនេះ។

សូមបញ្ជាក់ថា សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ប្រណិតភាពជីវិត ផលប៉ះពាល់នៃអាយុកាល និងផលប៉ះពាល់ដោយសារសង្គ្រាមមកលើសុខភាព និងសង្គមកិច្ចចំពោះជនរងគ្រោះដោយសារសង្គ្រាម និងផ្សព្វផ្សាយឱ្យបានយល់ដឹងស៊ីជម្រៅ ដល់បណ្ដាប្រជាជនដើម្បីសម្រេចកិច្ចសហប្រតិបត្តិការឈានទៅរកភាពសុខដុមរមនា យុត្តិធម៌សង្គម និងសន្ដិភាព៕ដោយ ÷ ឧត្តម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm