ចិន៖ អ្នកការទូតជាន់ខ្ពស់ចិន លោក Wang Yi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក គួតែ មានចំណាត់ការរឹងមាំដើម្បីនាំយកទំនាក់ទំនងចិន-អាមេរិក ត្រលប់មកផ្លូវដ៏ត្រឹមត្រូវ។ នៅពេលជួបជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាបន្តបន្ទាប់ លោក Wang នាយកការិយាល័យនៃគណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការបរទេស និយាយថា ភាគីទាំងពីរបានឈានដល់ការស្របមតិជាឯកច្ឆ័ន្ទមួយ តាមរយៈការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ និងស៊ីជម្រៅ អំឡុងទស្សនកិច្ចរបស់លោក Blinken ទៅកាន់ប្រទេសចិន កាលពីខែមុន។ លោកនិយាយថា ការឯកភាពគ្នាសំខាន់បំផុត គឺការវិលត្រលប់មករករបៀបវារៈ ដែលត្រូវបានបង្កើតឡើងដោយប្រមុខរដ្ឋទាំងពីរនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងមានចំណាត់ការសំខាន់ឆ្ពោះទៅរកបុព្វហេតុត្រឹមត្រូវនៃនាវាដ៏ធំនូវទំនាក់ទំនងចិន-អាមេរិក។ លោកWang និយាយថា សកម្មភាពរឹងមាំ គឺចាំបាច់ចំពោះការដកចេញឧបសគ្គ ទាំងរំពឹងទុកនិងមិនរំពឹងទុក ដើម្បីបង្កើតសន្ទុះសម្រតាប់ទំនាក់ទំនងចិន-អាមេរិក។

លោក៍បានអំពាវនាវឲ្យសហរដ្ឋអាមេរិក អនុវត្តអាកប្បកិរិយាសមហេតុផលនិងនិងប្រាកដប្រជា និងធ្វើការជាមួយប្រទេសចិនក្នុងទិសដៅតែមួយដើម្បីឈានទៅរកកិច្ចពិភាក្សា លើគោលការណ៍ណែនាំសម្រាប់ទំនាក់ទំនងចិន-អាមេរិកពង្រីកបណ្តាញទំនាក់ទំនងសន្តិសុខនិងការទូត ជំរុញប្រសិទ្ធភាពទំនាក់ទំនង និងសម្របសម្រួលការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន។
លោក Wang បានពន្យល់លម្អិតអំពីជំហរដ៏មុតមាំរបស់ចិនចំពោះបញ្ហាកោះតៃវ៉ាន់ ដោយទាមទារឱ្យ សហរដ្ឋអាមេរិកចៀសវាងការជ្រៀតជ្រែកហួសហេតុចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ឬធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន បញ្ឈប់ការដាក់គំនាបលើសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិន និងដកចេញទណ្ឌកម្មខុសច្បាប់និងមិនសមហេតុផលរបស់ខ្លួនមកលើប្រទេសចិន៕
