សហរដ្ឋអាមេរិក៖ កងកម្លាំង Wagner លែងមានសារៈសំខាន់ក្នុងប្រទេសអ៊ុយក្រែនទៀតហើយ

2023/07/14 05:46:29 pm        109

អាមេរិក៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានឲ្យដឹងថា ក្រុមទាហានស៊ីឈ្នួល Wagner លែងចូលរួមក្នុងសមត្ថភាពសំខាន់ៗណាមួយ ក្នុងការគាំទ្រប្រតិបត្តិការប្រយុទ្ធ នៅអ៊ុយក្រែនតទៅទៀតហើយ។

បញ្ហានេះ បានកើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីការបះបោររយៈពេល២៤ម៉ោងរបស់ក្រុមនេះ នៅក្នុងប្រទេសរុស្ស៊ី ដែលជាបញ្ហាប្រឈមចំពោះសិទ្ធិអំណាចរបស់ប្រធានាធិបតីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។

ក្រុមទាហានស៊ីឈ្នួល Wagner ត្រូវបានគេគិតថា បានជួយរុស្ស៊ីបញ្ចូលតំបន់គ្រីម៉េជាឧបសម្ព័ន្ធរបស់ខ្លួន ក្នុងឆ្នាំ២០១៤ ហើយបានប្រយុទ្ធនឹងសមរភូមិមួយចំនួនដ៏បង្ហូរឈាមបំផុត កាលពីពេលថ្មីៗនេះ។

ក្រុមនេះ មានសារៈសំខាន់ក្នុងការដណ្តើមកាន់កាប់ទីក្រុងបាកមូត( Bakhmut) ភាគខាងកើតសម្រាប់ប្រទេសរុស្ស៊ី។

នៅក្រោមកិច្ចព្រមព្រៀងដែលបានបញ្ចប់ការបះបោរនៅខែមិថុនា ក្រុមយុទ្ធជន Wagner ត្រូវបានគេប្រាប់ថា ពួកគេអាចចូលរួមជាមួយកងទ័ពរុស្ស៊ីធម្មតា ឬធ្វើដំណើរទៅកាន់ប្រទេសបេឡារុសជាមួយមេរបស់ពួកគេគឺ លោក យ៉េវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin)។

ប៉ុន្តែនៅដើមសប្តាហ៍នេះ វិមានក្រឹមឡាំង បាននិយាយថា លោកពូទីន បានជួបលោក ព្រីហ្គោហ្ស៊ីន នៅទីក្រុងមូស្គូ ត្រឹមតែប៉ុន្មានថ្ងៃ ក្រោយពីការបះបោរនោះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm