តុលាការICC ស៊ើបអង្កេតការសម្លាប់ និងការរំលោភនៅដាហ្វួរ ខណៈអំពើហិង្សាកើនឡើងនៅស៊ូដង់

2023/07/14 05:50:23 pm        62

ស៊ូដង់៖ រដ្ឋអាជ្ញាជាន់ខ្ពស់នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC បានប្រាប់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកក្កដា) ថា ស្ថាប័ននេះបានចាប់ផ្តើមស៊ើបអង្កេតការកើនឡើងនៃការប្រយុទ្ធគ្នាខាងយោធា ក្នុងតំបន់ដាហ្វួរ (Darfur) របស់ប្រទេសស៊ូដង់ គិតចាប់តាំងពីពាក់កណ្តាលខែមេសា ដោយក្នុងនោះរួមទាំងរបាយការណ៍អំពីការសម្លាប់ ការរំលោភ ការដុតបំផ្លាញ ការផ្លាស់ប្ដូរលំនៅឋាន ក្នុងប្រទេសខ្លួនឯង និងអំពើឧក្រិដ្ឋកម្មនានាដែលប៉ះពាល់ដល់កុមារ។ 

កងទ័ពរដ្ឋាភិបាល និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បាន និងកំពុងប្រយុទ្ធគ្នា ក្នុងរដ្ឋធានីខាទូម (Khartoum) និងតំបន់ផ្សេងទៀតរបស់ប្រទេសស៊ូដង់ ក្នុងការតស៊ូដណ្តើមអំណាច ដែលបានផ្ទុះឡើង កាលពីពាក់កណ្តាលខែមេសា។ 

មនុស្សជាង ៣លាននាក់ ត្រូវបានបង្ខំឲ្យចាកពីលំនៅឋាន ក្នុងនោះរួមទាំងចំនួនជាង ៧០០.០០០ ដែលបានភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បាននិយាយកាលពីសប្តាហ៍មុនថា ស៊ូដង់ ដែលជាប្រទេសធំជាងគេទី៣ របស់ទ្វីបអាហ្រ្វិកដោយសារទំហំផ្ទៃដីនោះ បានខិតជិតនឹងការមានសង្រ្គាមស៊ីវិលទាំងស្រុងហើយ ដែលអាចបង្កអស្ថិរភាពដល់តំបន់កាន់តែធំទូលាយឡើង។

ការិយាល័យរបស់រដ្ឋអាជ្ញាលោក Karim Khan បានឲ្យដឹងក្នុងរបាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖ «ការិយាល័យអាចបញ្ជាក់បានថា ស្ថាប័នបានចាប់ផ្តើមការស៊ើបអង្កេតពាក់ព័ន្ធនឹងហេតុការណ៍ដែលកើតឡើងក្នុងបរិបទនៃការប្រយុទ្ធគ្នា នាពេលបច្ចុប្បន្ន។ រដ្ឋអាជ្ញារបស់ ICC កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើរបាយការណ៍នៃការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការដុតផ្ទះ និងផ្សារ ហើយនិងការឆក់ប្លន់ ក្នុងទីក្រុង Al Geneina នៅភាគខាងលិចតំបន់ដាហ្វួរ (Darfur) ក៏ដូចជាការសម្លាប់ និងការភៀសខ្លួនក្នុងប្រទេសរបស់ជនស៊ីវិលនៅភាគខាងជើងតំបន់ដាហ្វួរ (North Darfur) និងទីកន្លែងផ្សេងទៀត នៅទូទាំងតំបន់ដាហ្វួរ Darfur»។

ជាមួយគ្នានេះ របាយការណ៍នោះ បានបញ្ជាក់បន្ថែមថា៖ «ការស៊ើបអង្កេតនោះ ក៏កំពុងពិនិត្យមើលផងដែរនូវការចោទប្រកាន់អំពីឧក្រិដ្ឋកម្មផ្លូវភេទ និងយេនឌ័រ រួមទាំងការចាប់រំលោភជាទ្រង់ទ្រាយធំ និងរបាយការណ៍ចោទប្រកាន់អំពីអំពើហឹង្សាប្រឆាំងនឹង និងប៉ះពាល់ដល់កុមារ»។

តុលាការ ICC មានដីកាចាប់ខ្លួនចំនួន៤ ដែលជាប់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានៅមុននេះ ក្នុងតំបន់ដាហ្វួរ (Darfur) ចន្លោះឆ្នាំ២០០៣ និងឆ្នាំ២០០៨ ក្នុងនោះរួមទាំងដីកាប្រឆាំងនឹងអតីតប្រធានាធិបតីស៊ូដង់លោក Omar al Bashir ជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm