អាល់កុល​ក្លែងក្លាយ ២៧​តោន ត្រូវ​បាន​រក​ឃើញ​និង​រឹបអូស​យក​ទៅ​កម្ទេចចោល​

2021/05/18 02:06:51 pm        307

​ភ្នំពេញ៖ គិត​ត្រឹម​រយៈពេល ០៥​ខែ ឆ្នាំ​២០២១​នេះ ក្រសួងពាណិជ្ជកម្ម​ បាន​រក​ឃើញ​ការដាក់​លក់ និង​ស្តុក​ទុក​សារធាតុ​មេ​តា​ណុល (​អាល់កុល​ក្លែងក្លាយ​) ដែល​ជា​សារធាតុពុល និង​មិនមាន​សមត្ថភាព​អាច​សម្លាប់​មេរោគ​បន្លំ​ជា​អាល់កុល នៅ​ទូទាំងប្រទេស​សរុប​ចំនួន ២៧​តោន​ ២៣០គីឡូក្រាម​។​

​ឯកឧត្ដម ផាន អូន អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៃ​ក្រសួងពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត​មាន ប៊ី​ធី​វី នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា​នេះ​ថា រហូតមកដល់​ពេលនេះ បើទោះបីជា​មានការ​ត្រួត​ពិនិត្យ និង​បង្ក្រាប​ជា​ហូរហែ​ពី​សំណាក់​មន្ត្រី​មាន​សមត្ថកិច្ច​យ៉ាង​ណាក្តី តែ​នៅតែមាន​សារធាតុ​មេ​តា​ណុល​ដាក់​លក់​នៅ​តាម​បណ្តា​ទីផ្សារ ព្រោះ​សារធាតុ​មេ​តា​ណុល​មានតម្លៃ​ទាប​ជាង​តម្លៃ​អាល់កុល​ឬ​អេតាណុល ដែល​ធ្វើឱ្យ​ជនខិលខូច​មួយ​ចំនួន​តូច ព្រោះតែ​ផលប្រយោជន៍​ប្រាក់ចំណេញ​នៅតែ​ប្រព្រឹត្ត​អំពើ​មិន​សុចរិត ដោយ​មិន​ខ្លាចរអារ​ច្បាប់​ឡើយ​។ ម្យ៉ាងទៀត ការយល់ដឹង​របស់​ប្រជាពលរដ្ឋ និង​អាជីវករ​មួយ​ចំនួន​នៅ​មិនទាន់មាន​ការយល់ដឹង​ទូលាយ​ពី​មេ​តា​ណុល និង​អាល់កុល​។​

​ឯកឧត្តម​ បាន​បន្តថា សម្រាប់​ការងារ​ត្រួតពិនិត្យ​គុណភាព​អាល់កុល​នេះ អគ្គនាយកដ្ឋាន​ក​.​ប​.​ប នឹង​បន្ត​ត្រួតពិនិត្យ​ជាប្រចាំ ទោះបី​ដំណាក់កាល​កូ​វីដ​ត្រូវបាន​បញ្ចប់​ក្តី ពីព្រោះ​គោលដៅ​របស់​ជនខិលខូច​មួយ​ចំនួន មិន​ត្រឹម​ប្រើប្រាស់​សារធាតុ​មេ​តា​ណុល សម្រាប់​ដាក់លក់​បន្លំ​ជា​អាល់កុល​សម្លាប់​មេរោគ​ប៉ុណ្ណោះ​ទេ ក៏​នៅតែមាន​ការបន្លំ​យកទៅ​ប្រើប្រាស់​សម្រាប់​ផលិត​គ្រឿង​ស្រវឹង (​ស្រាស ឬ​ស្រាថ្នាំ​) យក​ទៅលក់​ជូន​ប្រជាពលរដ្ឋ ដែល​បណ្តា​ឱ្យ​ប្រជាពលរដ្ឋ​ពុល​ស្លាប់​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។​

​ឯកឧត្ដម​អគ្គនាយក បាន​អំពាវនាវ​ដល់​អាជីវករ​លក់ដុំ លក់រាយ ម្ចាស់​ឱសថស្ថាន ម្ចាស់​ផ្សារ​ទំនើប និង​អ្នក​នាំចូល​ផលិតផល​អាល់កុល​ទាំងអស់ សូមកុំ​យក​សារធាតុ​មេ​តា​ណុល បន្លំ​ជា​អាល់កុល​លក់​ជូន​ប្រជាពលរដ្ឋ ព្រោះ​សកម្មភាព​នេះ មិន​ត្រឹមតែ​មិនអាច​ទប់ស្កាត់​ការ​ចម្លង​មេរោគ ឬ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំ​ដល់​ការ​ប្រឈម​ចំពោះ​ច្បាប់​ដល់​ខ្លួន​ថែម​ទៀត​ផង​។

​សូម​បញ្ជាក់ថា កាលពី​ឆ្នាំ​២០២០​កន្លងទៅ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់ និង​កាត់​ផ្តាច់​ចរន្ត​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​អាល់កុល​នៅតាម​បណ្តា​ឃ្លាំង​ស្តុក ឱសថស្ថាន ផ្សារ​រដ្ឋ ផ្សារ​ទំនើប និង​ផ្ទះ​លក់ទំនិញ ដោយបាន​រកឃើញ​ការដាក់​លក់ និង​ស្តុក​ទុក​សារធាតុ​មេ​តា​ណុល ដែលជា​សារធាតុពុល និង​មិន​មាន​សមត្ថភាព​អាច​សម្លាប់​មេរោគ បន្លំ​ជា​អាល់កុល នៅ​ទូទាំងប្រទេស​សរុប​ចំនួន ៩៤​តោន ៦៧០​គីឡូក្រាម​៕ ​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី


អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        246
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        359
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm