
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវចំពោះជនរួមជាតិអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសគណបក្សនយោបាយ និងមេដឹកនាំប្រទេសដែលបងប្អូនស្រឡាញ់ពេញចិត្ត និងជឿជាក់ថាពិតជាគណបក្សដែលដឹកនាំ ធ្វើឲ្យប្រជាជនរស់នៅក្នុងសុខសន្តិភាពភាពសុខដុមរមនាគ្រប់ជាតិសាសន៍។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធវិមាន រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺ ឡេ (J a cqu e s Pellet ) នៅមុខស្ថានទូតបារាំង ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤កក្កដានេះ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី ៧នៃរដ្ឋសភាគឺ នៅដល់តែ៩ថ្ងៃទៀតទេនឹងមកដល់ហើយគឺថ្ងៃអាទិត្យទី២៣ ខែកក្កដាឆ្នាំ២០២៣ ដែលមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨៕