ពលរដ្ឋបន្តរូតរះទៅធ្វើបណ្ណ( ឯ.អ ) ខណៈថ្ងៃបោះឆ្នោតកាន់តែខិតចូលមកដល់

2023/07/14 06:31:31 pm        162

ភ្នំពេញ៖ ខណៈថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៧ កាន់តែខិតចូលមកដល់នោះ គេសង្គេតឃើញថា ពលរដ្ឋបានបន្តរូតរះនាំគ្នាទៅធ្វើបណ្ណ ( ឯ.អ ) ជាបន្តបន្ទាប់ ដើម្បី​ទទួលបានបណ្ណនេះ យកទៅប្រើប្រាស់​សម្រាប់ការចូលរួមបោះឆ្នោត ។

ការបន្តនាំគ្នាទៅធ្វើបណ្ណ ( ឯ.អ ) នេះ ដោយសារប្រជាពលរដ្ឋ ​បានបាត់​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ ​ក៏ដូចជាអត្តសញ្ញាណបណ្ណរបស់ពួកគាត់ត្រូវបានខូច ឬហួសសុពលភាពជាដើម ។

ពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ​ដែលបានធ្វើបណ្ណ ( ឯ.អ ) នៅទីស្នាក់ការ​គណៈកម្មាការរៀបចំការបោះឆ្នោត​ ក្នុងសង្កាត់ នាព្រឹកថ្ងៃទី១៤​ កក្កដា ​ឆ្នាំ២០២៣នេះ បាន​លើកឡើងថា ក្នុងនាមជាពលរដ្ឋល្អ ត្រូវចាំបាច់បំពេញ​កាតព្វកិច្ច​ចូលរួម​បោះឆ្នោត ដូច្នោះ​ហើយនៅពេលពួកគាត់មានកង្វះឯកសារណាមួយ​ គឺពួកគាត់​ឆ្លៀតពេលវេលា​ ពីការងារ ក៏ដូចជាការរកស៊ីជាដើម ដើម្បីត្រូវទៅធ្វើ ​និងបំពេញឯកសារទាំងនោះឱ្យបានគ្រប់គ្រាន់ ។

ពលរដ្ឋ យល់ឃើញថា ​ការបោះឆ្នោត​ វាពិតជាមានសារៈសំខាន់ណាស់ ហើយក្នុងនាម​ជា​អ្នកកំណត់ជោគវាសនាប្រទេសជាតិ ​ត្រូ​វតែ​បំពេញ​កាតព្វកិច្ច​នេះ​អោយ​ខាង​តែបាន ដោយមិន​អាចខកខានបានឡើយ ។

លោក សោម រ៉ែម អនុប្រធាន​គណៈកម្មាការរៀបចំការ​ធ្វើបណ្ណ ( ឯ.អ ) ជូនពលរដ្ឋក្នុង​សង្កាត់​ស្ទឹងមានជ័យទី២ បាន​ប្រាប់​អោយដឹងថា ក្នុងរយៈពេល២៣ថ្ងៃ​ នៃដំណើរការធ្វើបណ្ណ ( ឯ.អ ) ជូន​ពលរដ្ឋមកនេះ ឃើញថា មានពលរដ្ឋជាច្រើនក្នុងមូលដ្ឋាន ​បានទៅទទួលការធ្វើបណ្ណជាបន្តបន្ទាប់ ។

លោកថា បណ្ណ ( ឯ.អ ) គឺនឹងធ្វើជូនពលរដ្ឋយ៉ាងឆាប់រហ័ស ​ដោយ​មិនរងចាំពេលវេលាយូរ​នោះ​ឡើយ ដោយពលរដ្ឋដែលមានឈ្មោះធ្លាប់ចូលរួម​បោះឆ្នោ​តរួចហើយនោះ ពុំចាំបាច់ភ្ជាប់​ឯកសារអ្វីនោះទេ គឺគ្រាន់តែប្រាប់ឈ្មោះ ឬក៏លេខការិយាល័យធ្លាប់បោះឆ្នោតទៅក្រុមការងារ នោះក្រុមការងារនឹងរៀបចំបំពេញឯកសារជូនភ្លាមៗ តែម្តង ។

គួរបញ្ជាក់ថា ការធ្វើបណ្ណ ( ឯ.អ ) នៅតាមមូលដ្ឋានឃុំសង្កាត់ជូនពលរដ្ឋ គឺដំណើរការទៅ​រយៈពេល៣០ថ្ងៃ ​ដោយគិតចាប់ពីថ្ងៃ២២ ​ខែមិថុនា ​រហូតដល់ថ្ងៃ២១​ ខែកក្កដា ឆ្នាំ២០២៣ ៕ អត្ថបទ ៖ លីហេង 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm