ភ្នំពេញ៖ ប្រជាពលរដ្ឋវ័យជាង៦០ឆ្នាំ និងជាង៨០ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែកក្កដានេះថា ចាប់តាំងពីឆ្នាំ១៩៧៩ រស់នៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺល្អជាទីបំផុត។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ បានលើកឡើងរួមគ្នាថា ក្រោយឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានស្រង់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជារូបគាត់ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ និយាយជារួម នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ត្រូវបនប្រល័យពូជសាសន៍ ប៉ុល ពត យកទៅសម្លាប់ចោល ដោយសារសម្តេចតេជោ នេះហើយ បានធ្វើឲ្យរូបគាត់ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត បានរស់រានមានជីវិត រហូតមកដល់សព្វថ្ងៃនេះ។
ចំណែកលោក ទេព ចែម សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារដើមគរ ប្រចាំការនៅមណ្ឌលផ្សព្វផ្សាយគោលនយោបាយបក្ស ស្ថិតលើផ្លូវ២១៥ កែងផ្លូវ២៣៦ ជាគោលដៅទី២ បានឲ្យដឹងថា មណ្ឌលនេះ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យគាត់បានយល់ដឹងអំពីការងារអភិវឌ្ឍន៍របស់ប្រទេសជាតិ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ជាចុងក្រោយ លោក បានបញ្ជាក់ថា ក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ មាន១៦ភូមិ ក្នុងនោះមណ្ឌលឃោសនាចល័ត មានចំនួន០៤ទីតាំង ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានយល់ជ្រួតជ្រាប៕ អត្ថបទ រដ្ឋា




