អាមេរិក៖ រលកកម្តៅដែលមិនបានផ្លាស់ប្តូរ កំពុងធ្វើឲ្យប៉ះពាល់នៅផ្នែកភាគនិរតីសហរដ្ឋអាមេរិក ដោយរដ្ឋអារីហ្សូណា ត្រូវបានគេព្យាករណ៍ថានឹងមើលឃើញការរាលដាលដល់កំណត់ត្រានៃអាកាសធាតុក្តៅខ្លាំង។
អង្គភាពសេវាអាកាសធាតុជាតិ បាននិយាយថា មនុស្សជាង ១១៥លាននាក់ស្ថិតនៅក្រោមទម្រង់មួយចំនួននៃការព្រមានអំពីកម្តៅ។ ទីក្រុង Phoenix បានជួបប្រទះសីតុណ្ហភាពយ៉ាងហោចណាស់ ៤៣អង្សាសេ រយៈពេល១៣ថ្ងៃ ហើយត្រូវបានគេព្យាករណ៍ថានឹងលើសពីកំណត់ត្រារយៈពេល១៨ ថ្ងៃ ដែលមានកម្តៅលើសពី ៤៣អង្សសេ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

ទីក្រុងជាច្រើនទៀត ត្រូវបានគេរំពឹងថានឹងមានកម្តៅកើនឡើងលើសពី ៣៨ អង្សាសេ ។ នៅក្នុងការព្រមានដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ អង្គភាពសេវាអាកាសធាតិជាតិ បាននិយាយថា រលកកម្តៅ នឹងវាយប្រហារនៅរដ្ឋដូចជារដ្ឋ Nevada, Oklahoma, Texas និងរដ្ឋ California ផងដែរ។
អង្គភាពនេះរំពឹងថានឹងមានកម្តៅខ្លាំងរហូតដល់ ៤៦អង្សាសេ នៅផ្នែកខ្លះនៃទីវាលភាគខាងត្បូង។ ក្រុមអ្នកព្យាករណ៍បាននិយាយថា សីតុណ្ហភាពពេញមួយយប់ត្រូវបានគេរំពឹងថានឹងនៅតែក្តៅខុសពីធម្មតា ប្រហែល ៣២អង្សាសេ នៅក្នុងតំបន់មួយចំនួន ដែលផ្តល់ភាពធូរស្រាលនៅពេលយប់តិចតួចពីកម្តៅ។
មន្ត្រីបានជំរុញឲ្យេពលរដ្ឋប្រុងប្រយ័ត្ន កំណត់ពេលវេលានៅខាងក្រៅ អំឡុងម៉ោងព្រះអាទិត្យក្តៅខ្លាំង ស្នាក់កន្លែងមានទឹក និងកុំទុកសត្វចិញ្ចឹមឬកូនៗនៅក្នុងយានយន្តដែលចាក់សោ។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ(CDC) បានឱ្យដឹងថាមនុស្សប្រមាណ ៧០០នាក់ ត្រូវបានគេប៉ាន់ប្រមាណថាបានស្លាប់នៅរាល់ឆ្នាំនីមួយៗ មកពីមូលហេតុទាក់ទងនឹងកម្តៅនៅសហរដ្ឋអាមេរិក៕
