ក្រុមហ៊ុន ភើ​ណូ​ដ រី​ខាដ (​ខេ​ម​បូដ​) ប្រគល់​អំណោយ​ឧបករណ៍​តេស្តរហ័ស ជូន​ក្រសួងសុខាភិបាល​

2021/05/17 06:33:59 pm        141

​ភ្នំពេញ៖ ក្រុមហ៊ុន ភើ​ណូ​ដ រី​ខាដ (​ខេ​ម​បូដ​) ( Pernod Ricard Group) បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​កន្លងទៅ បាន​ធ្វើ​ឲ្យ​កម្ពុជា មាន​អ្នកមាន​វីរុស​កូ​វីដ​-១៩ សរុប​រហូតដល់​ជាង ​២​ម៉ឺន​ករណី និង​អ្នក​បាត់បង់​ជីវិត​ដោយសារ​មេរោគ​នេះ មាន​ចំនួន​លើសពី ១០០​នាក់ គិត​មក​ត្រឹម​ថ្ងៃនេះ​។

​​នៅ​ក្នុង​ពិធី​ប្រគល់​-​ទទួល​អំណោយ​ជា​ឧបករណ៍​តេស្ត​កូ​វីដ​-១៩ រហ័ស នា​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា ២០២១​នេះ នាទី​សី្ត​ការ​ក្រសួងសុខាភិបាល លោក ដា​រិ​ន អុង អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន ភើ​ណូ​ដ រី​ខាដ ខេ​ម​បូដ បាន​ប្រគល់​ឧបករណ៍​តេស្ត​កូ​វីដរ​ហ័ស Covid-19 Ag RAPID TEST DEVICE ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​១៦០​តេស្ត​ឃី​ត ស្មើនឹង ៤,០០០​តេស្ត ជូន​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល ដើម្បី​យក​ទៅ​ឧបត្ថម្ភ​មន្ទីរពេទ្យបង្អែក​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា​។

នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុមហ៊ុន​បាន​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​វីរុស​កូ​វីដ​-១៩ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ទប់ស្កាត់ ការចម្លង និង​រីក​រាលដាល​នៃ​វីរុស​នេះ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក ដា​រិ​ន អុង អគ្គនាយក​ក្រុមហ៊ុន​ភើ​ណូ​ដ រី​ខាដ (​ខេ​ម​បូដ​) មានប្រសាសន៍ថា​ ដោយ​បាន​ស្វែងយល់​ច្បាស់​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​កូ​វីដ​-១៩ នៅ​ប្រទេស​កម្ពុជា ឧបករណ៍​តេស្ត​រហ​ស័​នេះ នឹង​ជួយ​សម្រួល​ដល់​ការងារ​របស់​បុគ្គលិក​ពេទ្យ​ជួរមុខ ពេទ្យ​ស្ម័គ្រចិត្ត និង​វេជ្ជបណ្ឌិត ឱ្យ​ដំណើរការ​តេស្ត​កូ​វីដ​-១៩ បាន​រហ័ស និង​ដឹង​ពី​លទ្ធផល​តេស្ត​បាន​លឿន​ជាង​មុន ពីព្រោះ​ឧ​បករ​ណ៌​នេះ ត្រូវបាន​បង្កើតឡើង និង​ប្រើប្រាស់​នូវ​បច្ចេកវិជ្ជា​ទំនើប ដើម្បី​ព​ន្លឿ​ន​ល្បឿន​តេស្ត ប្រកបដោយ​ភាពត្រឹមត្រូវ គុណភាព និង​សុវត្ថិភាព​។ ក្នុងនាម​ជា​ធុរៈកិច្ច​ដែល​ផ្តោត​ចំបង​លើ​និរន្តរភាព និង​ទំនួល​ខុសត្រូវ ភើ​ណូ​ដ រី​ខាដ ហ្គ្រុ​ប (Pernod Ricard Group) និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន នៅ​ជុំវិញ​ពិភពលោក បាន​ផ្ដួចផ្ដើម​នូវ​គំនិត ដែល​រួមចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងស្រុក​ក្នុង​គ្រា​លំបាក​នេះ​។

លោក ដា​រិ​ន អុង សង្ឃឹមថា ការចូលរួមចំណែករ​បស់​ក្រុមហ៊ុន​នៅថ្ងៃនេះ អាចជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល ក្នុង​ការងារ​ដ៏​សំខាន់​របស់ខ្លួន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​បន្ថែម​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​គំនិត​ផ្តួចផ្តើម​ទាំងនេះ​ពិតជា​ការ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​ស្មារតី​រួសរាយ​រាក់ទាក់ ដែល​ស្ថិតនៅ​​ចំណុចកណ្តាល​នៃ​បេះដូង​របស់ ភើ​ណូ​ដ រី​ខាដ ហ្គ្រុ​ប នោះ​គឺ​វប្បធម៌​នៃ​ការថែរក្សា​គ្នា​ទៅវិញទៅមក​។​

​​​ឯកឧត្ដម​សាស្ត្រ​ចា​រ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​សម្តែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​លោក ដា​រិ​ន អុង អគ្គនាយក​ក្រុមហ៊ុន​ភើ​ណូ​ដ រី​ខាដ (​ខេ​ម​បូដ​) ដែល​បាន​ប្រគល់​អំណោយ​ឧ​បករ​ណ៌​តេស្ត​កូ​វីដ​-១៩ រហ័ស​។

ការប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ សំរាប់​គ្រប់​អ្នកជំងឺ​ទាំងអស់ នៅពេល​ចូលទៅ​កាន់​មណ្ឌល​សុខភាព គឺជា​នីតិវិធី​ប្រតិ​ប​តិ្ត​ការ​ស្តង់ដារ​មួយ ដើម្បី​ការពារ និង​ត្រួតត្រា​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

ជាពិសេស ដើម្បី​បង្កើន​ប្រសិទ្ធភាព​សេវា​សុខភាព និង​ធានាបាន​នូវ​ភាពទៀងទាត់ នៅ​មន្ទីរពេទ្យ​រដ្ឋ ក្រសួង​សូម​ណែនាំ អោយ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់ ប្រើប្រាស់​តេស្ត​រហ័ស ដើម្បី​ធ្វើតេស្ត​កូ​វីដ​-១៩ និង​ដាក់​អ្នកជំងឺ​ដោយឡែក បើ​ចាំបាច់​៕ អត្ថបទ៖ រដ្ឋា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am