ម៉ិកស៊ិក៖ ប្រជាជននៅក្នុងទីក្រុង Mexicali ភាគពាយព្យប្រទេសម៉ិកស៊ិក បញ្ចៀសការចញទៅខាងក្រៅក្នុងកម្តៅខ្លាំង និងព្យាយាមរក្សាខ្លួនពួកគេឲ្យមានសំណើមជាតិទឹកដើម្បីជួយទប់ទលើកម្តៅ ខណៈតំបន់ស្ថិតក្រោមសីតុណ្ហភាពកើនឡើង។

យោងតាមផ្ទាំងអេក្រង់តាំងបង្ហាញ ដែលបង្ហាញពីសីតុណ្ហភាពនៅក្នុងតំបន់ បានឲ្យដឹងថា នៅសប្តាហ៍នេះ សារធាតុបារ៉តឡើងខ្ពស់ ដែលបានឈានដល់៥១អង្សាសេ។
នៅកន្លែងចតរថយន្តនៃអគារពាណិជ្ជកម្ម កម្មករសំណង់កំពុងធ្វើការក្រោមកម្តៅព្រះអាទិត្យដោយផ្ទាល់ ដែលលោក Brian Larreta បាននិយាយថា ឲ្យចៀសវាងការដាក់ខ្លួនឲ្យនៅក្រោមកម្តៅព្រះអាទិត្យរយៈពេលយូរ និងផឹកទឹកឲ្យបានច្រើនដើម្បីទប់ទល់កម្តៅ។
រដ្ឋាភិបាលក្នុងតំបន់ និងអ្នកស្ម័គចិត្ត បានចេញដើរតាមដងផ្លូវ ដើម្បីផ្តល់ជម្រកដល់អ្នកគ្មានលំនៅឋាន និងទឹកដើម្បីបញ្ចៀសជំងឺដែលកើតឡើងដោសារតែកម្តៅខ្លាំង។
យោងតាមទិន្នន័យពីឆ្នាំ១៨៨០ ដល់ឆ្នាំ២០០៥ ដែលបានចេញផ្សាយដោយ សាកលវិទ្យាល័យជាតិស្វយ័ត ប្រទេសម៉ិកស៊ិក បានឲ្យដឹងថា រលកកម្តៅ ធ្លាប់វាយប្រហារនៅក្នុងប្រទេសម៉ិកស៊ិក កាលពីខែមេសា និងឧសភា។ នៅឆ្នាំនេះ អ្នកជំនាញនិយាយថា វាកាន់តែធ្ងន់ធ្ងរដោយមានគ្រោះរាំងស្ងួត៕
