ចិន៖ នាយកការិយាល័យនៃគណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការបរទេស លោក Wang Yi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិននិងអាស៊ាន បង្ហាញនូវផ្លូវត្រឹមត្រូវនៃការកសាងភាពជាអ្នកជិតខាងល្អរយៈពេលយូរអង្វែង ខណៈទទួលបានការអភិវឌ្ឍន៍រួម និងវិបុលភាព។

អ្នកការទូតជាន់ខ្ពស់ចិន បានធ្វើអត្ថាធិប្បាយដូច្នេះ ខណៈចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន ដែលបង្ហាញពីសមិទ្ធផលនៃការពង្រីកគ្រប់ជុំនៃកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមករវាងប្រទេសចិននិងសមាគមនប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន។ លោក បាននិយាយថា អស់រយៈកាលជាង២០ឆ្នាំកន្លងទៅនេះ ប្រទេសចិន និងអាស៊ាន បានអនុវត្តយ៉ាងសកម្ម នូវរាល់បំណង និងគោលការណ៍នៃសន្ធិសញ្ញាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមករាល់ការប្រឈមទាំំងអស់។

លោក Wang Yi និយាយថា ទី១ ភាគីទាំងពីរ បានធ្វើការរួមគ្នា លើការកសាងសហគមន៍ដែលមានអនាគតរួមគ្នា។ ប្រទេសចិន និងអាស៊ាន បានជួយគ្នា ចែករំលែកឱកាសអភិវឌ្ឍន៍ និងជម្នះបញ្ហាប្រឈមទៅនឹងជំងឺរាតត្បាត។ ប្រទេសចិនបានឈានដល់ការឯកភាពដ៏ខាន់ ជាមួយប្រទេសឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា លើការកសាងសហគមន៍រួមដែលមានអនាគតរួមគ្នា។
លោកWang និយាយថា ទី២ ការស្ថាបនារួមគ្នានៃផ្លូវនិងខ្សែក្រវ៉ាត់ ដែលបានមើលឃើញគម្រោងជាព្រឹត្តិការណ៍សំខាន់ដែលបានបំពេញ រួមមានការបើកផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុរបស់កម្ពុជា ការបើកសេវាអ្នកដំណើរឆ្លងកាត់ព្រំដែនរវាងចិន-អាស៊ានលើផ្លូវរថភ្លើងចិន-ឡាវ និងច្រករបៀងពាណិជ្ជកម្មសមុទ្រ-ដីគោកអន្តរជាតិថ្មី ដែលបានបើកបណ្តាញមាសសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងកាត់តំបន់ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ពលរដ្ឋជាង២ពាន់លាននាក់៕