ប្រេស៊ីល៖ អង្គភាពការពារជនស៊ីវិលក្នុងតំបន់ បាននិយាយថា ព្យុះដ៏មានឥទ្ធិពល បានវាយបក់បោកមកលើប្រទេសប្រេស៊ីលភាគខាងត្បូងកាលពីយប់ថ្ងៃពុធ ដែលបានជន់លិចផ្លូវជាច្រើនកន្លែង និងលំនៅឋានជាច្រើនខ្នង និងបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់។
ទីក្រុង Vera Cruz, Sobradinho, និងទីក្រុង Joia ស្ថិតនៅភាគពាយព្យ តំបន់ Rio Grande Do Sul បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នដោយសារតែការបំផ្លាញបណ្តាលមកពី ការកើតឡើងនៃព្យុះស៊ីក្លូនត្រូពិកដ៏មានឥទ្ធិពល។
ពលរដ្ឋជាច្រើន នៅក្នុងតំបន់រងផលប៉ះពាល់ បានស្វែងរកទីជម្រកនៅទីតាំងហាត់កីឡា នៅទីក្រុងរបស់ពួកគេ។ អាជ្ញាធរបានព្រមានពីហានីភ័យនៃបំណាក់ដីនៅក្នុងតំបន់ជាច្រើន។

