អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន ​បាន​បន្ទោស​គ្នា​ទៅវិញ​ នៅ​ឯ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ​

2021/05/17 07:39:10 pm        63

​អន្តរជាតិ៖ អ្នកតំណាង​មកពី​ភាគី​ប៉ាឡេស្ទីន​និង​ភាគី​អ៊ី​ស្រ​អែល​ កាលពី​ថ្ងៃអាទិត្យ​បាន​បន្ទោស​គ្នា​ទៅវិញទៅមក​ទៅលើ​ការ​កើនឡើង​នៃ​ជម្លោះ​នៅ​ឯ​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ​នៅពេល​ដែល​មាន​ការចាប់​ផ្ដើម​ជជែក​ដេញដោល​គ្នា ស្ដីពី​ស្ថានការណ៍​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​តាម​វីដេអូ អន​ឡាញ​។​

​លោ​ក រី​យ៉ា​ត អាល់​ម៉ា​ល់​គី រដ្ឋមន្ត្រី​ការបរទេស​ប៉ាឡេស្ទីន ​បាន​និយាយ​ថា អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​នូវ​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​។

ចំណែក​អ្នកតំណាង​អចិន្ត្រៃយ៍​របស់​អ៊ីស្រាអែល​នៅ​អង្គការ សហប្រជាជាតិ លោក​ ជី​ឡា​ត អឹ​ដាន់​បាន​និយាយ​ថា ក្រុម​ហា​ម៉ាស់​ជា​អ្នកធ្វើ​សកម្មភាព​វាយប្រហា​ដោយ​ខ្លួន​កំពុង លាក់ខ្លួន​នៅ​ពីក្រោយ​ជន​ស៊ីវិល​ប៉ាឡេស្ទីន​។​

​លោក​ អាល់ ម៉ា​ល់​គី​ បាន​និយាយ​ថា ជា​រៀង​រាល់ពេល​អ៊ីស្រាអែល ​បានអោយ​មេ​ដឹ​ក​នាំ​បរទេស​ដឹងឮ​ពី​សិទ្ធិ​ការពារ ខ្លួន​ប៉ុន្តែ​វា​ជា​ទង្វើ​លើក​ទឹក​ចិត្ត​អោយ​បន្ដ​ការ​សម្លាប់​គ្រួសារ​ជាច្រើន​ដែល​កំពុង​លង់លក់​នៅ​ក្នុង​ដំណេក​របស់​ពួកគេ​នោះ​។​

​អ្នកតំណាង​ភាគី​អ៊ីស្រាអែល លោក​អឺ​ដាន់​បាន​និយាយថា វា​ជា​លើកដំបូង​ហើយ​ដែល​ក្រុម​ហា​ម៉ាស់​បាន​បាញ់​រ៉ុកកែត​ជាច្រើន​គ្រាប់​ទៅលើ​ជន​ស៊ីវិល​អ៊ីស្រាអែល ហើយ​ការ​បាញ់​គ្រាប់​រ៉ុកកែត​ទាំងអស់​សុទ្ធតែ​ចេញពី​តំបន់​ជន​ស៊ីវិល​ប៉ាឡេស្ទីន។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​អង់​តូ​នី​ញ៉ូ ហ្គូ​តេ​រេស​បាន​ប្រាប់​កិច្ចប្រជុំ​ថា ភាព​ប្រទូស្សរ៉ាយ​ថ្មីៗ នៅក្នុង​តំបន់​កា​ហ្សា​និង​នៅក្នុង​ប្រទេស​អ៊ីស្រាអែល​គឺ​ពិតជា​អាក្រក់ ដោយ​លោក​បន្ថែម​ថា ការ​ប្រយុទ្ធ​គ្នា​ត្រូវតែ​បញ្ឈប់​ពោល គឺ​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​។​

​ប្រមុខ​អង្គការសហប្រជាជាតិ​រូប​នេះ ​បាន​មាន​ប្រសាសន៍​ថា អង្គការសហប្រជាជាតិ​នៅតែ​ទំនាក់ទំនង​យ៉ាងសកម្ម ជាមួយ​គ្រប់​ភាគី​ទាំងអស់​ដោយ​ផ្ដោត​ទៅលើ​បទ​ឈប់​បាញ់​ជាបន្ទាន់​៕​អត្ថបទ៖ មករា​

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am