ប្រធានាធិបតីអ៊ុក្រែន លោក Volodymyr Zelenskiy បាននិយាយថា លោកបានពិភាក្សាពីការនាំចេញគ្រាប់ធញ្ញជាតិជាមួយសមភាគីប្រទេសអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa កាលពីថ្ងៃព្រហស្បតិ៍។

នៅក្នុងសុន្ទរកថា កាលពីពេលយប់ លោក Zelenskiy បាននិយាយថាលោក និងលោក Ramaphosa បានព្រមព្រៀងលើសារៈសំខាន់នៃការនាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅ។
លោក Zelenskiy និយាយថា ការប៉ុនប៉ងណាមួយរបស់រុស្ស៊ី ដើម្បីរារាំងការនាំចេញស្បៀងអាហារ ជាពិសេសទៅកាន់តំបន់អាហ្វ្រិក គួរត្រូវបានគេចាត់ទុកថា ជាការបំភិតបំភ័យដល់ពិភពលោកទាំងមូលដោយភាពអត់ឃ្លាន។
ប្រភពនានា បានប្រាប់សារព័ត៌មាន រ៉យទ័រថា អគ្គលេខាធិការអង្គកាសហប្រជាជាតិ លោក Antonio Guterres បានស្នើទៅប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា លោកបានបន្ថែមពេលកិច្ចព្រមព្រៀង បន្ទាប់ពីការនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅពីអ៊ុយក្រែន ក្នុងការដោះដូរសម្រាប់ការតភ្ជាប់ពាណិជ្ជកម្មនៃធនាគារកសិកម្មរបស់រុស្ស៊ី ទៅកាន់ប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT។

រុស្ស៊ី បានគំរាមបោះបង់ចោល កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដែលផុតកំណត់កាលពីថ្ងៃចន្ទ ព្រោះតែការទាមទារជាច្រើនដើម្បីបញ្ជូនគ្រាប់ធញ្ញជាតិ និងជីផ្ទាល់របស់ខ្លួន ទៅបរទេស មិនត្រូវបានបំពេញ។