ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula Von der Leyen និយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុប យល់ព្រមដកចេញការរឹតត្បិតដែលនៅសេសសល់លើការនាំចូលចំណីអាហារពីជប៉ុន ដែលជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុរោងចក្រនុយក្លេអ៊ែរ Fukushimaកាលពីដើមឆ្នាំ ២០១១ ។

វិធានការរឹតត្បិតការនាំចេញចំណីអាហារពីជប៉ុន ត្រូវបានដាក់ចេញ ចាប់តាំងពីការរញ្ជួយដី និងរលកយក្សស៊ូណាមិ បានបំផ្លិចបំផ្លាញរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ស្ថិតនៅតាមតំបន់ឆ្នេរភាគកើតប្រទេសជប៉ុន និងនៅភាគខាងទីក្រុងតូក្យូ ជាហេតុធ្វើឲ្យខូចម៉ាស៊ីនរ៉េអាក់ទ័រជាច្រើនគ្រឿង ។
សហភាពអឺរ៉ុប និងជប៉ុន បានព្រមព្រៀងផងដែរដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មជាច្រើនទៀតក្នុងឆ្នាំនេះ ជាពិសេសគឺការនាំចេញផលិតកសិកម្មអឺរ៉ុបចូលទៅក្នុងទីផ្សារជប៉ុន ៕
