ប្រទេសអ៊ុយក្រែន បានទទួលគ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិក ជាគ្រាប់បែកដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសជាង១០០ ប៉ុន្តែបានសន្យាថា នឹងប្រើវាដើម្បីបំបែកការប្រមូលផ្តុំរបស់ទាហានសត្រូវ។

លោក វ៉ាឡឺយី សឺរហែន (Valeryi Shershen) អ្នកនាំពាក្យសម្រាប់ទីប្រជុំជនTavria ឬភាគខាងត្បូងនៃតំបន់យោធាកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ពីសេចក្តីប្រកាសមួយដោយមេបញ្ជាការរបស់ខ្លួនថា អាវុធបានមកដល់មួយសប្តាហ៍ បន្ទាប់ពីសហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងបញ្ជូនពួកគេជាផ្នែកមួយនៃកញ្ចប់សន្តិសុខចំនួន ៨០០លានដុល្លារ។
មន្ទីរបញ្ចកោណ ក៏បានប្រកាសពីការមកដល់នៃអាវុធទាំងនោះដែរ។ ចំណែកទីក្រុងមូស្គូ បានរិះគន់ដឹកជញ្ជូនអាវុធអស់ទាំងនោះ។
រដ្ឋមន្ត្រីការពារជាតិ លោក សឺរហ្គេយ៍ សូហ្គូ (Sergei Shoigu) បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីអាចសម្រេចដាក់ពង្រាយអាវុធស្រដៀងគ្នានេះ ប្រសិនបើប្រឈមនឹងការប្រើប្រាស់របស់ពួកគេនោះ៕