ព្រៃវែង ៖ សហភាពសហព័ន្ធយុវជនកម្ពុជាព្រៃវែង ហៅកាត់ ស.ស.យ.ក ព្រៃវែង នឹងរៀបចំកម្មវិធីរត់ចម្ងាយក្រោ មប្រធានបទ« តោះយើងនាំគ្នាទៅបោះឆ្នោត»។ នេះបើតាមសហភាពសហព័ន្ធយុវជនកម្ពុជា ផ្សព្វផ្សា យឱ្យដឹង។
ប្រភពដដែលបន្តថា កម្មវិធីនេះចាប់ផ្តើមទទួលការចុះឈ្មោះចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៨ ខែកក្ក ដា ឆ្នាំ២០២៣ ខាងមុខ។
ស.ស.យ.ក ក៏បានគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេសកីឡាករ កីឡាការិនីកម្ពុជា ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមប្រកួតក្នុងកម្មវិធីនេះ មេត្តារួសរាន់ និងអញ្ជើញចូលរួមចុះឈ្មោះឱ្យបានទាន់ពេលវេលា។
រៀបចំកម្មវិធីរត់ចម្ងាយក្រោមប្រធានបទ« តោះយើងនាំគ្នាទៅបោះឆ្នោត»នេះ នឹងរៀបចំធ្វើនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នាបរិវេណសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម(ក្រុងព្រៃវែង)៕ ដោយ៖ គង់ ឌិន

