
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) បាននិយាយថា មនុស្ស ៨៧នាក់ ត្រូវបានគេបញ្ចុះនៅក្នុងផ្នូររួមដ៏ធំនៅទីក្រុង Darfur រដ្ឋដាហហវួរខាងលិចរបស់ប្រទេសស៊ូដង់ ។
ពួកគេបន្តថា ពួកគេមានភស្តុតាងដែលគួរឲ្យទុកចិត្តបានថា អ្នកស្លាប់ទាំងអស់នេះ រួមទាំងស្រ្តី និងកុមារ ត្រូវបានសម្លាប់ដោយកងកម្លាំងឆ្លើយតបរហ័ស(RSF)របស់ប្រទេសស៊ូដង់ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តី RSF បានច្រានចោលរាល់ការជាប់ពាក់ព័ន្ធទាំងអស់ ដោយពួកគេនិយាយថា ពួកគេមិនមែនជាភាគីក្នុងជម្លោះនៅរដ្ឋដាហ្វួរខាងលិចនោះទេ ។
លោក Ravina Shamdasani គឺជាអ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស UNនិយាយថា ថ្នាក់ដឹកនាំ RSFនិងភាគីទាំងអស់នៅក្នុងជម្លោះ ត្រូវតែធានាថា អ្នកស្លាប់ត្រូវតែរៀបចំបញ្ចុះសពឲ្យបានត្រឹមត្រូវ ហើយសេចក្តីថ្នូររបស់ពួកគេ ត្រូវបានការពារ ។
លោកបន្តថា ពួកយើងសូមធ្វើការអំពាវនាវឲ្យថ្កោលទោសជាបន្ទាន់ដល់ថ្នាក់ដឹកនាំកងកម្លាំង RSF ហើយនិងទាមទារឲ្យពួកគេបញ្ឈប់ការកាប់សម្លាប់មនុស្សក៏ដូចជាបញ្ចប់អំពើហិង្សា និងការប្រើពាក្យស្អប់ខ្ពើមលើមនុស្ស ដោយសារតែជាតិសាសន៍របស់ពួកគេ ។
សូមបញ្ជាក់ថា ការបង្ហូរឈាមគ្នាដែលផ្តើមចេញពីជាតិសាសន៍ បានឡើងកម្តៅខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រោយការដណ្តើមអំណាចផ្ទុះឡើងរវាងកងកម្លាំង RSF និងកងទ័ពស៊ូដង់ ៕