គណៈកម្មាធិការចម្រុះអំពាវនាវសមត្ថកិច្ចចាត់វិធានការច្បាប់ចំពោះជនខិលខូចបង្កើតព័ត៌មានក្លែងក្លាយរឿងព្រំដែនកម្ពុជា-វៀតណាម

2023/07/15 12:32:01 am        227

ភ្នំពេញ៖ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានថ្លែងការណ៍ប្រកាស​ទាត់ចោលទាំងស្រុងនូវការចេញផ្សាយតាមបណ្តាញសង្គមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល និង​គណនីហ្វេសប៊ុកឈ្មោះ ទូរទស្សន៍ ព្រះអាទិត្យកម្ពុជា ដែលបានបង្ហោះវីដេអូមានចេតនាបង្កើត ប្រឌិតរឿង និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ទាក់ទងនឹងព្រំដែន-កម្ពុជាវៀតណាម ក្នុងគោលដៅញុះញង់​ប្រជាពលរដ្ឋក្នុង​កំឡុងពេលជិតបោះឆ្នោត ដើម្បីបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ។

​យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែននៅថ្ងៃទី១៤ ខែកក្កដានេះ ដោយ​ប្រកាសទាត់​ចោល​ទាំងស្រុងនូវការចេញផ្សាយ តាមបណ្តាញសង្គមដែលមាននិន្នាការប្រឆាំងនិងរាជរដ្ឋាភិបាល និងគណនីហ្វេសប៊ុកឈ្មោះ ទូរទស្សន៍ ព្រះអាទិត្យកម្ពុជា (Cambodia SUNTV) បានបង្ហោះវីដេអូ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដោយភ្ជាប់ ខ្លឹមសារថា «វៀតណាមបានបង្ខិតបង្គោលព្រំដែនចូលទឹកដីកម្ពុជា»។

គណៈកម្មាធិការចម្រុះកិច្ច ការព្រំដែន បញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានរបស់ បណ្តាញសង្គមដែលមាន​និន្នាការ​ប្រឆាំងនិងរាជរដ្ឋាភិបាល និងគណនីហ្វេសប៊ុកឈ្មោះ ទូរទស្សន៍ ព្រះអាទិត្យកម្ពុជា គឺមានចេតនាបង្កើត ប្រឌិតរឿង និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្នុង គោលដៅញុះញង់ប្រជាពលរដ្ឋក្នុងកំឡុងពេលជិតបោះឆ្នោត ដើម្បីបំភាន់​សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ គ្មានមូលដ្ឋានមកលើការងារ​ព្រំដែនរបស់រាជរដ្ឋាភិបាល​កម្ពុជា អំពីការធ្វើឱ្យបាត់បង់ទឹកដី ក៏ដូចជាការបណ្ដោយឱ្យមានការរំលោភបំពានទឹកដីពី​ប្រទេសជិតខាងធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់ដីស្រែចំការ ។ល។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បញ្ជាក់ជូនជាថ្មីថា ក្នុងកិច្ចការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង​ព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាជាមួយនឹង​ប្រទេសជិតខាង​ផ្សេងៗទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្វើបានត្រឹមត្រូវ ម៉ត់ចត់ និងច្បាស់លាស់បំផុត ដើម្បីរក្សាបាន​ផ្ទៃក្រឡាដី​កម្ពុជា ១៨១ ០៣៥ គីឡូម៉ែត្រក្រឡា ដូចបានកំណត់ច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ប្រកាសបដិសេធចោលទាំងស្រុង​នូវការផ្សព្វផ្សាយព័ត៌មាន​ខុសពីការពិត​ទាំងនោះ និងសូមអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមកុំជឿ និងកុំចែកចាយ​រាល់ព័ត៌មាន​ក្លែងក្លាយរបស់ជនអគតិ ដែលមានចេតនាទុច្ចរិត វាយប្រហារដល់កិច្ចការ ព្រំដែនរបស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយដែលសកម្មភាពទាំងអស់នោះ អាចនឹងប្រឈមមុខនឹងផ្លូវច្បាប់។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានអំពាវនាវផងដែរដល់អាជ្ញាធរមានសមត្ថកិច្ច សូមចូលរួមស្រាវជ្រាវ ទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនខិលខូចទាំងឡាយណា ដែល មានចេតនាបង្កើតព័ត៌មាន​ក្លែងក្លាយទាំងនេះ ទៅតាមផ្លូវច្បាប់ជាធរមាន៕ ដោយ ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm