
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងកោះប្រជុំបន្ទាន់មួយនៃប្រទេសសមាជិក បន្ទាប់ពីមានការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង។
នៅក្នុងដំណើរការដ៏កម្រមួយ រដ្ឋាភិបាលកូរ៉េខាងជើង កំពុងស្នើសុំឱកាសមួយ ដើម្បីនិយាយ នៅពេលក្រុមប្រឹក្សាកោះប្រជុំ។
ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃពុធ បានបាញ់មីស៊ីលបាលិស្ទិកអន្តរទ្វីបចេញពីនាវាមុជទឹកសំដៅទៅសមុទ្រខាងកើត ដោយបង្កឲ្យមានភាពតានតឹងជាថ្មី នៅក្នុងតំបន់។
ព័ត៌មាននេះ កើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសឯកោមួយនេះ បានសន្យាថា នឹងមានផលវិបាកគួរឱ្យ តក់ស្លុត ដើម្បីតវ៉ានឹងអ្វីដែលខ្លូនហៅថា សកម្មភាពឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក ដែលបង្កហេតុនៅជិតទឹកដីរបស់ខ្លួន។
អគ្គសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរកឃើញការបាញ់មីស៊ីលផ្លោងនៅជិតរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង៕