ប្រជាពលរដ្ឋស៊ីរី បន្តនៅស្ថិតក្នុងភាពក្រីក្រ បើទោះបីជាមានទំនាក់ទំនងឡើងវិញជាមួយពិភពអារ៉ាប់ក៏ដោយ

2023/07/15 12:35:48 am        272

អ្នកស្រី Nesma Daher បានរស់រានពីសង្រ្គាមរយៈពេលច្រើនឆ្នាំនៅតំបន់ជាយក្រុងដាម៉ាស់ ដែលធ្លាប់ជាសមរភូមិប្រយុទ្ធជួរមុខដ៏ក្តៅគគុកនៅក្នុងជម្លោះស៊ីរី ប៉ុន្តែក្រោយពេលដែលសំឡេងគ្រាប់កាំភ្លើងស្ងប់ស្ងាត់ទៅវិញនៅក្នុងតំបន់របស់គាត់ ក៏ដូចជាភាពឯការក្នុងតំបន់របស់ប្រទេសគាត់ បានរលាយទៅបាត់ក្តី អ្នកស្រីនិយាយថា ជីវិតនៅតែលំបាកដដែល ។  

ក្នុងនាមជាស្រ្តីមេម៉ាយមកពីទីក្រុង Douma ដែលជាទីក្រុងធ្លាប់កាន់កាប់ដោយក្រុមឧទ្ទាមរហូតដល់ឆ្នាំ ២០១៨ ពេលដែលកងកម្លាំងរដ្ឋាភិបាលដណ្តើមបានមកវិញ អ្នកស្រី Daherនិយាយថា ជួនកាលអ្នកស្រីអាចផ្តល់ចំណីអាហារដល់កូនៗ ៤នាក់របស់គាត់ត្រឹមតែអាហារមួយពេលប៉ុណ្ណោះ ក្នុង១ថ្ងៃ ។ គ្រួសាររបស់គាត់ អាចរស់រានបានដោយសារតែប្រាក់ជំនួយអង្គការក្រៅរដ្ឋាភិបាលប្រហែលចំនួន ៧ដុល្លារក្នុង១ខែ ។  

អ្នកស្រី Daherវ័យ ៣៥ឆ្នាំនិយាយថា កូនប្រុសពៅបង្អស់របស់គាត់អាយុ ១២ឆ្នាំ បានឈប់រៀន ដើម្បីទៅធ្វើការនៅរោងចក្រ ។ ចាប់តាំងពីថ្ងៃដែលឪពុករបស់ពួកគេ បានស្លាប់ ការរស់នៅប្រចាំថ្ងៃរបស់ពួកយើង កាន់តែលំបាកទៅ ។  

អង្គការសហប្រជាជាតិ បាននិយាយថា មនុស្សជាង ១៥លាននាក់ ត្រូវការជំនួយនៅទូទាំងប្រទេស ដែលជាចំនួនខ្ពស់បំផុត ហើយការរញ្ជួយដីដែលបានអង្រួនប្រទេសស៊ីរី និងប្រទេសទួរគី កាលពីខែកុម្ភៈ បានធ្វើឲ្យការលំបាករបស់ពួកគេកាន់តែធ្ងន់ធ្ងរជាងមុន ។  

ស្របពេលដែលបណ្តារដ្ឋអារ៉ាប់ បរិច្ចាគជំនួយសង្រ្គោះ ហើយនិងស្វាគមន៍ប្រធានាធិបតីស៊ីរីលោក Assad វិលត្រឡប់មកកាន់សម្ព័ន្ធអារ៉ាប់វិញក៏ដោយ ក៏ពុំទាន់មានសញ្ញាណាមួយដែលការវិនិយោគរបស់អារ៉ាប់ធ្វើឲ្យពលរដ្ឋស៊ីរីភាគច្រើនរស់នៅក្នុងតំបន់កាន់កាប់ដោយរដ្ឋាភិបាល សង្ឃឹមថាអាចជួយស្រោចស្រង់សេដ្ឋកិច្ចនោះដែរ ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        15
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        4
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm