ឯកអគ្គរដ្ឋទូតចិន៖ ចក្រភពអង់គ្លេសមិនមានសិទ្ធិលូកដៃក្នុងការអនុវត្តច្បាប់របស់នគរបាលហុងកុងទេ

2023/07/15 02:15:23 am        224

ឯកអគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេស លោក Zheng Zeguang( ចឹង ហ្សើគ័ង) កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការរិះគន់ដល់មន្ត្រីកិច្ចការបរទេសអង់គ្លេសជាច្រើន ជុំវិញពាក្យសម្ដីខុសឆ្គងរបស់បណ្ដាមន្ត្រីចក្រភពអង់គ្លេសទាំងនោះ លើចំណាត់ការអនុវត្តច្បាប់របស់នគរបាលតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) លើក្រុមអ្នកប្រឆាំងប្រទេសចិន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័រស្ថានទូតកាលពីថ្ងៃព្រហស្បតិ៍ លោក Zheng បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះពាក្យសម្ដី និងសកម្មភាពខុសរបស់មន្ត្រីចក្រភពអង់គ្លេសលើបញ្ហាទាក់ទងនឹងហុងកុង។

លោកបានសង្កត់ធ្ងន់ថា ភាគីចក្រភពអង់គ្លេសគ្មានតួនាទី និងគ្មានសិទ្ធិលើកឡើងដោយខ្វះការទទួលខុសត្រូវ លើចំណាត់ការអនុវត្តច្បាប់របស់នគរបាលតំបន់រដ្ឋបាលពិសេសហុងកុង HKSAR នោះទេ ហើយបានជំរុញឱ្យចក្រភពអង់គ្លេសទទួលបានការយល់ដឹងច្បាស់លាស់អំពីស្ថានភាព កែកំហុសរបស់ខ្លួន និងបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការពាក់ព័ន្ធនឹងទីក្រុងហុងកុង ព្រមទាំងកិច្ចការផ្ទៃក្នុងរបស់ចិនផងដែរ។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ផងដែរថា ចក្រភពអង់គ្លេសមិនមានអធិបតេយ្យភាព យុត្តាធិការ ឬសិទ្ធិនៃ "ការត្រួតពិនិត្យ" លើទីក្រុងហុងកុងទេ បន្ទាប់ពីទីក្រុងនេះវិលត្រឡប់ទៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិនវិញនោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        215
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        203
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm