អាជីករផ្សារ និងអ្នករកប្រាក់ចំណូលផ្ទាល់ខ្លួន ត្រៀមទៅស្នើសុំធ្វើបណ្ណ ប.ស.ស

2023/07/15 05:38:17 pm        330

នៅខាងមុខឆាប់ៗនេះ ប្រជាពលរដ្ឋរកប្រាក់ចំណូលផ្ទាល់ខ្លួន ដូចជា អាជីករ និង​អ្នក​រត់ម៉ូតូ​ឌុប​ជាដើម នឹងនាំគ្នាទៅស្នើសុំធ្វើប័ណ្ណ ប.ស.ស. ក្រោយទទួលដំណឹងថា ពួក​គាត់​អាច​ធ្វើ​ប័ណ្ណ​នេះ​បាន តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត។

ក្រុមអាជីករផ្សារឈូកមាស ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៣នេះថា ពួកគាត់សប្បាយរីករាយណាស់ នៅពេល​ដែល​រដ្ឋាភិបាលប្រកាសអនុញ្ញាតឲ្យពួកគាត់ ដែលអ្នករកចំណូលផ្ទាល់ខ្លួន អាចធ្វើប័ណ្ណ ប.ស.ស បាន​ដូច​អ្នកធ្វើការដែរ។ ពួកគាត់ បានឲ្យដឹងស្រដៀងគ្នាទៀតថា យ៉ាង​យូរ​បំផុត​ក្រោយ​ចប់​ការ​បោះឆ្នោត នឹងទៅស្នើសុំធ្វើបណ្ណ ប.ស.ស ដើម្បីទទួលបានរបបថែទាំសុខភាព។

ពលរដ្ឋប្រកបរបរក្នុងវិស័យសាឡន និងរត់ម៉ូតូឌុប បាននិយាយថា ដំណឹងនេះពិតជាល្អណាស់ សម្រាប់​ពួកគាត់ដែលរកប្រាក់ចំណូលដោយខ្លួនឯង ជាពិសេស​ក្នុង​ពេល​នេះ​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារដែរ ដោយសាររកប្រាក់ចំណូលមិនបានច្រើនដូចមុន ហើយ​ពេល​ខ្លះ​ក៏​ជួប​នូវ​បញ្ហា​សុខភាពខ្លះទៀត ដែលបង្ខំចិត្តត្រូវចំណាយក្នុងការថែទាំសុខភាព។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាល​ពី​កន្លង​ទៅ​នេះ បានបញ្ជាក់ថា ដើម្បីទទួលបណ្ណសមាជិក ប.ស.ស. ប្រជាពលរដ្ឋ អាជីវករ អ្នករត់ម៉ូតូឌុប រត់​កង់​បី និងបងប្អូនអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​ដូចជា៖ ត្រូវ​មាន​មុខរបរ​មាន​ប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធ និងប្រាក់ឈ្នួល, ធ្វើការងារ ឬ​ប្រកបរបរ​អាជីវកម្ម​ផ្ទាល់​ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក និងត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិត​ត្រឹម​កាល​បរិច្ឆេ​ទ​ស្នើ​ចុះ​បញ្ជី​នៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ បន្ថែមពីនេះទៀត សាមីខ្លួន​ត្រូវ​អញ្ជើញ​មក​ស្នើ​សុំធ្វើបណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវ​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ច្បាប់​ដើម​ (មានសុពលភាព)។

 សូមបញ្ជាក់ទៀតថា ការស្នើសុំធ្វើបណ្ណ ប.ស.ស. តាមរយៈរបបភាគទានដោយស្ម័គ្រចិត្តនេះ ប្រជា​ពលរដ្ឋ តម្រូវបង់ប្រាក់ចំនួន ១៥ ៦០០រៀល ក្នុង១ខែ។ សេវា​ដែល​នឹង​ទទួល​បាន​តាម​រយៈ​បណ្ណ ប.ស.ស.នេះ គឺសេវាព្យាបាល និងថែទាំ រួមទាំងប្រាក់បំណាច់មាតុភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        99
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm