កម្ពុជា ស្នើអាស៊ាន-សហភាពអឺរ៉ុប ធ្វើកិច្ចការឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា

2023/07/15 10:55:21 am        184

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​​អន្តរជាតិ បានស្នើទៅកាន់ប្រទេសជាសមាជិកអាស៊ាន និងសហភាពអឺរ៉ុប (EU) ធ្វើ​កិច្ច​ការឆ្ពោះទៅរកការសម្រេចឲ្យបាន​នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងតំបន់ និងតំបន់ ដែល​ជា​គោលបំណងរយៈពេលវែងរួមមួយ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី លើកទី២៤ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បាន​បង្ហាញថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន-សហភាពអឺរ៉ុប បានរំលឹកឡើងវិញ ពី​ការ​រៀបចំ​កិច្ចប្រជុំកំពូល អបអរសាទរខួបអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប ប្រកបដោយ​ជោគជ័យ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ។

ក្នុង​សេចក្តី​ប្រកាសព័ត៌មាន បានបន្តថា ក្នុងកិច្ចប្រជុំនេះ ក៏បានលើកទឹកចិត្តភាគីទាំងពីរ សម្រេច​ឲ្យ​បាន​នូវគោលដៅ និងគោលបំណង ដែលបានចែងនៅក្នុងសេចក្តីប្រកាសរួម របស់ថ្នាក់ដឹកនាំ នៃ​កិច្ច​ប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានទទួលស្គាល់នូវវឌ្ឍនភាពជាវិជ្ជមាន នៅក្នុង​កិច្ច​សហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងសហភាពអឺរ៉ុប និង​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន និងបានស្នើអាស៊ាន និងសហភាពអឺរ៉ុប ធ្វើកិច្ចការឆ្ពោះ​ទៅ​រក​ការ​សម្រេច​ឲ្យ​បាន នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងតំបន់ និងតំបន់ ដែល​ជា​គោល​បំណង​រយៈ​ពេល​វែង​រួម​មួយ ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើង ពីសារៈសំខាន់ដ៏ធំធេង នៃការ​តភ្ជាប់​តំបន់ និងបានជំរុញឲ្យសហភាពអឺរ៉ុប បន្តជំរុញការវិនិយោគផ្ទាល់ពីបរទេស (FDI) លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ និងសេដ្ឋកិច្ចឌីជីថល និងទន្ទឹងរងចាំដំណើរការប្រតិបត្តិការ នៃកិច្ច​ព្រម​ព្រៀង​ដឹក​ជញ្ជូន តាមផ្លូវអាកាសគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-សហភាពអឺរ៉ុប ដើម្បី​បន្ត​លើក​កម្ពស់​ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន និងប្រជាជន និងលំហូរធុរៈកិច្ចរវាងតំបន់ទាំងពីរ ។

គួរបញ្ជាក់ថា កម្ពុជាបានអនុវត្តជាហូរហែរមកហើយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ​ប្រទេស​ចិន និងសាធារណរដ្ឋកូរ៉េ ហើយបានចុះកិច្ចព្រមព្រៀងរួចរាល់ផងដែរ ជាមួយប្រទេស​អារ៉ាប់​អ៊ីមីរ៉ាត់៕ អត្ថបទ៖ បាន សុខរិទ្ធ


សេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយដៃគូសន្ទនា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២៤

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am