សាលាវិទ្យសាស្ត្រនយោបាយបាននិយាយកាលពីថ្ងៃសុក្រថា គណបក្ស ភឿ ថៃ មានឱកាសល្អ ដើម្បីក្លាយជាមេដឹកនាំគណបក្សចម្រុះថ្មី ប្រសិនបើគណបក្សឆ្ពោះទៅមុខ (Move Forward) និងមេដឹកនាំរបស់ខ្លួន លោក Pita Limjaroenrat មិនអាចទទួលជ័យជម្នះក្នុងការបោះឆ្នោតសភាជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នោះទេ។
លោក Olarn Thinbangtieo មកពីសាកលវិទ្យាល័យ Burapha បានប្រាប់សារព័ត៌មានបាងកកប៉ុស្តិ៍ថា ខណៈគណបក្សដែលមានអាសនៈសភាច្រើនជាងគេលំដាប់ទីពីរ គណបក្ស ភឿ ថៃ នឹងអាចបង្ហាញអំពីភាពត្រឹមត្រូវនៃការផ្លាស់ប្តូរមួយដើម្បីដណ្តើមយកពីគណបក្សឆ្ពោះទៅមុខ(Move Forward) និងបង្កើតគណបក្សចម្រុះថ្មីមួយ ដែលអាចរួមគ្នាជាមួយគណបក្សធំៗមួយចំនួនទៀត នៅខាងក្រៅសម្ព័ន្ធដែលដឹកនាំដោយគណបក្សឆ្ពោះទៅមុខ(Move Forward) ។
លោកបានបញ្ជាក់ថា សម្ព័ន្ធភាពបច្ចុប្បន្នមានគណបក្សចំនួនប្រាំបី រួមទាំងគណបក្សភឿថៃ។ លោក Olarn បាននិយាយថា អ្វីដែលគណបក្សភឿថៃត្រូវធ្វើគឺរង់ចាំមើលថាតើជម្រើសដ៏ល្អបំផុតរបស់ខ្លួនគឺជាអ្វី ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សខ្លួន ឬគណបក្សដ៏ទៃទៀត ដែលនឹងបង្កើតសម្ព័ន្ធភាពនយោបាយថ្មីជាមួយ។ លោកបាននិយាយថា ប្រសិនបើលោក Pita បរាជ័យម្តងហើយម្តងទៀត ដើម្បីទទួលជ័យជម្នះការបោះឆ្នោតជានាយករដ្ឋមន្ត្រី គណបក្សភឿថៃ ប្រហែលជាត្រូវសម្រេចថាតើខ្លួនគួរតែនៅជាមួយសម្ព័ន្ធភាពដឹកនាំដោយគណបក្សឆ្ពោះទៅមុខ(Move Forward) ឬប្តូរភាគីដើម្បីបង្កើតសម្ព័ន្ធភាពថ្មីជាមួយគណបក្សដូចជា Bhumjaithai ឬគណបក្ស Palang Pracharath ។
លោក Olarn និយាយថា ប្រសិនបើគណបក្សភឿថៃ ជ្រើសរើសបន្តនៅក្នុងសម្ព័ន្ធភាពនយោបាយដដែល ប៉ុន្តែចាប់យកឱកាស ដើម្បីតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួននៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី គណបក្សអាចនឹងបរាជ័យក្នុងការទទួលបានសន្លឹកឆ្នោតគ្រប់គ្រាន់ពីព្រឹទ្ធសភា៕

