នគរបាលបានល្បាតនៅតាមដងផ្លូវនានាក្នុងទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃសុក្រ ក្នុងកិច្ចប្រឹងប្រែង ដើម្បីការពារការប្រារព្ធទិវាជាតិបារាំង (Bastille Day ) ជាប្រពៃណីរបស់ប្រទេសបារាំងមិនឲ្យផ្ទុះកុបកម្មឡើងវិញដែលបានធ្វើឲ្យរង្គោះរង្គើរប្រទេស កាលពីចុងខែមិថុនា។ នៅទីក្រុងប៉ារីសភាគកណ្តាល នគរបាលអាចមើលឃើញនៅជិតប៉មទួអ៊ីហ្វែល ជាកន្លែងដែលពលរដ្ឋទីក្រុងប៉ារីសប្រមូលផ្តុំគ្នាដើម្បីមើលកាំជ្រួចភ្ញី។
សន្តិសុខត្រូវបានរឹតបន្តឹង នៅតំបន់ជាយក្រុង Nanterre(ណង់ទែរ) ដែលនៅក្បែរនោះ ជាកន្លែងដែលនគរបាលបានសម្លាប់ក្មេងជំទង់ម្នាក់កាលពីថ្ងៃទី ២៧ ខែមិថុនា បានបង្កឱ្យមានរលកអំពើហឹង្សាក្នុងទីក្រុងនៅទូទាំងប្រទេស ជាកុបកម្មនៅក្នុងទីក្រុងដ៏អាក្រក់បំផុតដែលប្រទេសនេះមិនដែលបានជួបប្រទះក្នុងរយៈពេលជិត ២ ទសវត្សរ៍មកនេះ។
កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Gerard Darmanin បាននិយាយថា នគរបាលសរុប ១៣០,០០០នាក់ ត្រូវដាក់ពង្រាយនៅល្ងាចថ្ងៃទី ១៣ និង ទី១៤ ខែកក្កដា៕

