កាលពីថ្ងៃសុក្រ ទី១៤ ខែកក្កដា ការផ្ទុះជាច្រើនត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅឯរោងចក្រ Dow Chemical ក្នុងទីក្រុង Plaquemine រដ្ឋ Louisiana សហរដ្ឋអាមេរិក។
អាជ្ញាធរ បាននិយាយថា នៅម៉ោងវេលា ៩:២០យប់ ការផ្ទុះជាច្រើន បានកើតឡើងនៅក្នុងផ្នែកជាច្រើននៃរោងចក្រ ដោយបង្កជាអគ្គិភ័យ។ គិតត្រឹមម៉ោង ១០និង៥០នាទីយប់ អាជ្ញាធរប្រាប់ថា មិនមានអ្នករងរបួសទេ ហើយអ្នកនៅក្នុងរោងចក្រ ត្រូវបានគិតថា ជាកម្មករទាំងអស់។
មូលហេតុនៃការផ្ទុះនេះគឺមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែមានអ្វីមួយ ដំណើរការខុសប្រក្រតី៕


