តាកែវ ៖ កាមេរ៉ាវីដេអូមួយ ដែលបង្ហាញពីក្មេងពាលបួនប្រាំនាក់ជិះឡានមកកាប់យុវជនម្នាក់នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលកំពុងតែបង្កការភ្ញាក់ផ្អើល និងចែកចាយតៗគ្នា នៅតាមបណ្ដាញសង្គម បែជាសមត្ថកិច្ចស្រុកព្រៃកប្បាស ដែលមានលោកអធិការវ័យក្មេង ឡេង ប៊ុនឡុង មិនទាន់មានចំណាត់ការ នៅឡើយ ធ្វើឲ្យមតិមួយចំនួននិយាយថា សមត្ថកិច្ច កំពុងតែលាក់បាំងបទល្មើសមិនអោយថ្នាក់លើបានដឹង។
យោងតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បន្ទាប់ពីជនល្មើសចុះមកកាប់ និងវ៉ៃជនរងគ្រោះហើយ ក្រុមគ្រួសារជនរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចប៉ុស្តិ៍កំពែង ស្រុកព្រៃកប្បាស ក៏ប៉ុន្តែរហូតមកដល់ពេលនេះ សមត្ថកិច្ចស្រុកព្រៃកប្បាស មិនមានចំណាត់ការអ្វីនោះទេ បើទោះបីជាជនរងគ្រោះ មានវីដេអូ បង្ហាញពីជនដៃដល់ នឹងបានស្គាល់ជនដៃដល់ប្រាប់សមត្ថកិច្ចយ៉ាងណាក៏ដោយ។
ពាក់ព័ន្ធ នឹងបញ្ហានេះ លោក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស មិនបានឆ្លើយតបនឹងការសាកសួររបស់ទូរតស្សន៍ BTV ទេនៅថ្ងៃនេះ។
គួបញ្ជាក់ថា កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២១កន្លងទៅនេះ មានក្រុមក្មេងស្ទាវមួយក្រុមដែលគេដឹងថា មានទីលំនៅក្នុងឃុំពន្លៃស្រុកអង្គបូរី ខេត្តតាកែវ បាននាំគ្នាជិះរថយន្តមួយគ្រឿង មានគ្នា៤ទៅ៥នាក់ ដោយកាន់ដាវ បានជិះមកផ្ទះជនរងគ្រោះនៅក្នុងភូមិកំពែងខាងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ហើយបានធ្វើសកម្មភាពចាប់ជនរងគ្រោះវ៉ៃ និងកាប់ នឹងដាវ និងគំរាមយកកាំភ្លើងមកបាញ់ជនរងគ្រោះផងដែរ បើទោះបីជាជនរងគ្រោះនិងក្រុមគ្រួសារអង្វយ៉ាងណាក៏ជនដៃដល់មិនបញ្ឈប់សកម្មភាព របស់ខ្លួននោះទេ ។ ក្រោយធ្វើសកម្មភាពហើយជនដៃដល់បានជិះរថយន្តចេញយ៉ាងរំភើយមិនរំខានសមត្ថកិច្ចស្រុកព្រៃកប្បាសនោះទេ៕
អត្ថបទ ៖ វិភាគ

https://web.facebook.com/BTVCambodia/videos/581935902744463