អ្នកមានជំនឿស៊ុបក្នុងសាសនាហិណ្ឌូ នៅតំបន់ភាគខាងជើង នៃប្រទេសឥណ្ឌា បានប្រារព្ធពិធីបុណ្យ «Shivratri» (សីវៈរាត្រី) ដែលជាពិធីបុណ្យហិណ្ឌូឧទ្ទិសដល់អាទិទេពសិវៈ ទោះបីទឹកនៅតែបានជន់លិចផ្លូវថ្នល់ និងច្រាំងទន្លេ នៅថ្ងៃសៅរ៍ (ទី១៥ ខែកក្កដា) ក៏ដោយ។
អ្នកកាន់សាសនានេះយ៉ាងច្រើន ត្រូវបានឃើញដើរឆ្លងកាត់ទឹកជ្រៅត្រឹមជង្គង់ ដើម្បីទៅដល់វិហារ និងធ្វើការអធិដ្ឋានទៅកាន់អាទិទេពបំផ្លិចបំផ្លាញនៃសាសនាហិណ្ឌូ អំឡុងខែមូសុងដ៏ពិសិដ្ឋ «Shravan»។ «Shivratri» (សីវៈរាត្រី) គឺជាពិធីបុណ្យប្រចាំឆ្នាំដែលរំលឹកដល់អាទិទេព «Tandava» ជារបាំដែលសំដែងដោយព្រះសីវៈ ទេវៈបំផ្លិចបំផ្លាញលោក ដើម្បីបង្ហាញពីទុក្ខសោកនៅពេលដែលមហេសីរបស់ព្រះអង្គ ព្រះនាម Sati បានសោយទិវង្គត។
ពិធីសាសនានេះ ត្រូវបានប្រារព្ធឡើង ស្របពេលកម្រិតទឹកទន្លេ Yamuna បានឡើងខ្ពស់បំផុតក្នុងរយៈពេល ៤៥ឆ្នាំ ក្នុងសប្តាហ៍នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ក្នុងទីក្រុង New Delhi និងរដ្ឋភាគខាងជើង ដោយបង្ខំឲ្យមានការជម្លៀសមនុស្សរាប់រយនាក់ ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ ដោយសារទឹកបានឡើងផុតច្រាំងទន្លេ៕



