មនុស្ស ២៦នាក់ បានស្លាប់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត កំពុងបាត់ខ្លួន នៅកូរ៉េខាងត្បូង ក្រោយភ្លៀងធ្លាក់ឥតឈប់ឈររយៈពេល ៣ថ្ងៃជាប់ៗគ្នា បង្កឲ្យកើតមានបំណាក់ដី ។
យោងតាមទិន្នន័យពីរដ្ឋាភិបាល បានឲ្យដឹងថា មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសខ្លួនកាលពីថ្ងៃសៅរ៍ ខណៈដែលមន្ទីរឧតុនិយម បានព្យាការណ៍ថា ភ្លៀងធ្លាក់ខ្លាំងជាងនេះ នឹងបន្តបង្អុរចុះនៅឧបទ្វីបកូរ៉េ ។
ខណៈពេលនោះដែរ ប្រតិបត្តិករផ្លូវដែករដ្ឋ Korea Railroad Corporation របស់កូរ៉េខាងត្បូង បាននិយាយថា ពួកគេបានបញ្ឈប់សេវាកម្មរថភ្លើងល្បឿនយឺតទាំងអស់ និងរថភ្លើងល្បឿនលឿនមួយចំនួនទៀត ដោយសារតែបំណាក់ដី ទឹកជន់លិចផ្លូវដែក និងដុំថ្មធ្លាក់ បានគំរាមកំហែងដល់សុវត្ថិភាពការធ្វើដំណើរ ។
ដោយឡែក កាលពីល្ងាចថ្ងៃសុក្រ រថភ្លើងល្បឿនយឺតមួយខ្សែ បានធ្លាក់ផ្លូវ ពេលដែលបំណាក់ដីបាក់សង្កត់លើផ្លូវដែក បណ្តាឲ្យវិស្វករ រងរបួស ប៉ុន្តែគ្មានអ្នកដំណើរនៅលើរថភ្លើងនោះទេ ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Han Duck-soo បានអំពាវនាវឲ្យយោធាជួយកិច្ចការសង្រ្គោះ ហើយនិងធ្វើការជាមួយក្រុមមន្រ្តីរដ្ឋាភិបាល ដើម្បីចល័តសម្ភារៈ និងកម្លាំងមនុស្ស ៕

