បទអត្ថាធិប្បាយ៖ សារផ្ដាំប្រាប់ពិភពលោក ! កម្ពុជាកំពុងឈឺចាប់ដោយសារគ្រាប់បែកចង្កោម​ ដូច្នេះមិនចង់ឱ្យប្រទេសដទៃរងគ្រោះទៀតទេ

2023/07/16 06:16:49 pm        312

ភ្លាមៗក្រោយមានព័ត៌មានថាន អ៊ុយក្រែននឹងទទួលបានគ្រាប់​បែកចង្កោម​រាប់ម៉ឺន​គ្រាប់​ក្នុង​កញ្ចប់​ជំនួយ​យោធា​ដែលទីក្រុងវ៉ាស៊ីនតោនផ្ដល់ឱ្យ សម្ដេចតេជោ ហ៊ុន សែន បានចេញការអំពាវនាវ​ដល់​សមាជិក​អង្គការណាតូ និងសម្ព័ន្ធមិត្ដសហរដ្ឋអាមេរិក សូមជួយទប់ស្កាត់​កុំឱ្យមាន​ការ​ប្រើប្រាស់​គ្រាប់​បែកចង្កោមនេះនៅក្នុងសមរភូមិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឱ្យសោះ។

តាមរយៈបណ្ដាញសង្គមធ្វីតទ័រនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន បាន​ស្នើ​ឱ្យ​មាន​ការ​ហាមឃាត់លើការប្រើប្រាស់គ្រាប់បែកចង្កោមពីរង្វង់សម្ព័ន្ធមិត្ដអាមេរិក ពិសេសរដ្ឋជា​សមាជិក​របស់​អង្គការណាតូផ្ទាល់តែម្ដង ដូចជាចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា​ជាដើម ដែលសុទ្ធសឹងជាប្រទេសហត្ថលេខីនៃអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម ឱ្យ​មាន​ភាព​ទទួល​ខុស​ត្រូវ និងចូលរួមទប់ស្កាត់ឱ្យខានតែបានកុំឱ្យប្រើប្រាស់អាវុធដ៏កាចសាហាវនេះ។

មួយថ្ងៃមុនចេញសារអំពាវនាវតាមបណ្ដាញធ្វីតទ័រ ពោលគឺនៅថ្ងៃទី៩ កក្កដា សម្ដេច ហ៊ុន សែន ក៏បានចេញសារតាមតេឡេក្រាមផងដែរ ដោយសម្ដេចបានបញ្ជាក់ថា សម្ដេចដឹង​ច្បាស់​ប្រទេស​កម្ពុជា​ជា​ប្រទេសតូច ហើយទន់ខ្សោយ សំឡេងគ្មានទម្ងន់ តែដោយក្ដីអាណិត​ចំពោះ​ប្រជាជន​អ៊ុយក្រែន សម្ដេចសូមអំពាវនាវឱ្យប្រធានាធិបតីអាមេរិកដែលជាអ្នកផ្ដល់ និងប្រធានាធិបតី​អ៊ុយក្រែន​ដែល​ជាអ្នកទទួល សូមមេត្ដាកុំប្រើគ្រាប់បែកចង្កោមក្នុងសង្គ្រាម។ ការលើកឡើងដូច្នេះ សម្ដេច​ថា​អ្នក​រងគ្រោះពិតប្រាកដគឺជាប្រជាជន ពិសេសគឺប្រជាជនអ៊ុយក្រែនតែម្ដង។

សម្ដេចក៏បានបង្ហាញការព្រួយបារម្ភ និងចាត់ទុកថាបើសិនរឿងនេះជាការពិតមែន វានឹង​ក្លាយ​ជា​គ្រោះ​ថ្នាក់​ដ៏ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយឆ្នាំទៀតផង ប្រសិនគ្រាប់​បែក​ចង្កោម​យក​ទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។ ការប្រកាសផ្ដល់ជំនួយជាគ្រាប់បែកចង្កោម ក៏ធ្វើឱ្យសម្ដេចនឹក​ឃើញ​ដល់​បទ​ពិសោធន៍​ដ៏​សែន​ឈឺ​ចាប់​របស់​កម្ពុជា ដែលទទួលរង​នូវ​ការ​ទម្លាក់​គ្រាប់​បែក​ចង្កោម​ពី​អាមេរិក​នា​ដើម​ទសវត្ស​ឆ្នាំ​១៩៧០​ មកដល់​ពេល​នេះជាង​កន្លះ​សតវត្ស​ហើយ​នៅមិន​ទាន់​រក​វិធី​បំផ្លាញចោ​ល​អស់​នៅ​ឡើយ​ផង​។

ជាការពិត គ្រាប់បែកចង្កោមដែលអាមេរិកបានទម្លាក់លើទឹកដីកម្ពុជា គិតត្រឹមខែមិថុនា ឆ្នាំ២០២៣​នេះ បើតាមការបញ្ជាក់របស់លោក លី ធុច អនុប្រធានទី១អាជ្ញាធរមីន កម្ពុជា​នៅ​សល់​ផ្ទៃ​ដី​មានគ្រាប់បែកចង្កោមប្រមាណជា៧៣០គីឡូម៉ែត្រក្រឡា ស្មើនឹង២,៥១៤ចម្ការគ្រាប់ ស្ថិត​ក្នុងរាជធានីខេត្តចំនួន១៨ ដែលមិនទាន់បានបំផ្លាញចោល។ គ្រាប់បែក​ចង្កោម​ដែល​នៅ​សេស​សល់​នេះ គឺជាផែនការអាទិភាពទី២ បន្ទាប់ពីដោះស្រាយបញ្ហាមីនឱ្យអស់នៅឆ្នាំ២០២៥។ កម្ពុជា​បានប្រើពេលជាង៣០ឆ្នាំដើម្បីកម្ទេចចោលនូវគ្រាប់មីន យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះរួ​ម​ទាំង​គ្រាប់​បែក​ចង្កោម​ផងដែរ ដែលការណ៍នេះសបញ្ជាក់ថាការប្រើប្រាស់គឺតែមួយពព្រិចភ្នែក ប៉ុន្ដែផល​ប៉ះ​ពាល់​មាន​រហូតដល់រាប់សិបឆ្នាំឆ្លងជំនាន់ក៏មាន។

ក្នុងនាមជាប្រទេសស្រឡាញ់សន្ដិភាព បានឆ្លងកាត់ និងមើលឃើញពីមហន្ដរាយដ៏សម្បើមនេះ ថ្វីដ្បិត​កម្ពុជាមិនទាន់បានក្លាយជារដ្ឋសមាជិកនៃអនុសញ្ញាគ្រាប់បែកចង្កោមក៏ដោយ ប៉ុន្ដែ​កម្ពុជា​គឺ​ជា​រដ្ឋ​អង្កេតការណ៍ដែលសកម្មជាងគេក្នុងចំណោមរដ្ឋជាសមាជិកទាំងអស់ នៅក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រាប់បែកចង្កោម និងបោសសម្អាតទំហំផ្ទៃដីច្រើនជាងគេផងដែរ។ ទន្ទឹមគ្នា រាជរដ្ឋាភិបាលកម្ពុជាស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ដ្រច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម ដូចមានចែង​នៅ​ក្នុង​ផែន​ការ​យុទ្ធសាស្ដ្រជាតិសកម្មភាពមីន២០១៨-២០២៥។ ដូច្នេះ ការអំពាវនាវរបស់សម្ដេច ហ៊ុន សែន គឺជាសារនយោបាយប្រាប់ពិភពលោកថា កម្ពុជាកំពុងតែឈឺចាប់ និងរងគ្រោះ ហើយ​មិន​ច​ង់ឱ្យ​ប្រទេសដទៃទៀតរងគ្រោះដូចកម្ពុជានោះទេ និងស្នើឱ្យ​អន្តរជាតិ​ពិចារណា​ជា​មួយ​គ្នា​ទៅ​លើ​បញ្ហា​នេះ។

មែនទែនទៅ សូម្បីអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏ប្រឆាំង​នឹង​ប្រធានាធិបតី​អាមេរិក​លោក ចូ បាយដិន ចំពោះការសម្រេចចិត្ដបញ្ជូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែនផងដែរ។ លោក ត្រាំ បានទាំងនិយាយថា លោក បាយដិន កំពុងអូស​អាមេរិក​ទម្លាក់​ក្នុង​សង្គ្រាម​លោក​លើក​ទី៣ តាមរយៈការសម្រេចចិត្ដដ៏ចម្រូងចម្រាសនេះ។

លោក ត្រាំ លើកឡើងដូច្នេះថា “ចូ បាយដិន មិនគួរទាញយើងឆ្ពោះទៅរកសង្គ្រាមលោក លើកទី​៣ ដោយបញ្ជូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែនទេ ពោលគឺគាត់គួរតែព្យាយាមបញ្ចប់សង្គ្រាម បញ្ឈប់​ការស្លាប់ និងការបំផ្លិចបំផ្លាញដ៏គួរឱ្យរន្ធត់ដែលបណ្ដាលមកពីរដ្ឋបាលអសមត្ថភាព។ គ្រាប់​បែកចង្កោមដែលមិនផ្ទុះអាចនឹងសម្លាប់ និងបំផ្លាញមនុស្សទាំងប្រុស ទាំងស្រី រួមទាំងកុមារ នៅរយៈ​ពេលរាប់ទសវត្សខាងមុខទៀតបន្ទាប់ពីសង្គ្រាម។ ” ការបញ្ជាក់របស់លោក ត្រាំ ក៏ដូចនឹង​អ្វី​ដែល​សម្ដេច ហ៊ុន សែន បានរៀបរាប់ខាងលើផងដែរ ពីផលប៉ះពាល់នៃគ្រាប់បែកចង្កោម។

លោក ដូណាល់ ត្រាំ រំលេចបន្ថែមទៀតថា “អ្វីដែលលោក បាយដិន បានធ្វើកំ​ពុ​ងក្លាយ​ជា​សុបិន​អាក្រក់​ហួស​ពីការស្មាន យើងត្រូវតែបញ្ឈប់ភាពឆ្កួតលីលានេះ បញ្ចប់ការបង្ហូរ​ឈាម​ភ្លាមៗ​នៅ​អ៊ុយ​ក្រែន ហើយត្រឡប់ផ្ដោតលើផលប្រយោជន៍សំខាន់ៗរបស់អាមេរិកវិញ។” ដោយឡែក សមាជិក​សភាម​កពីគណបក្សរបស់លោក បាយដិន ផ្ទាល់ក៏ប្រឆាំងនឹង​ការ​ផ្ដល់​គ្រាប់​បែក​ចង្កោម​ទៅ​អ៊ុយក្រែន រួមទាំងច្បាប់អាមេរិកដែលហាមឃាត់ការផលិត និងនាំចេញគ្រាប់បែកចង្កោម ព្រោះថា​អត្រាមិនផ្ទុះរបស់វាមានច្រើនជាង១ភាគរយឯណោះ។

គួរជម្រាបថា មានប្រទេសជាង​១០០​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ឆ្នាំ​២០០៨ ស្ដីពីគ្រាប់បែកចង្កោម ដើម្បីហាមឃាត់ការប្រើប្រាស់របស់ពួកគេ រួមទាំងអ៊ុយក្រែន និង​សម្ព័ន្ធមិត្ដ​សំខាន់ៗរបស់សហរដ្ឋអាមេរិក ដូចជាបារាំង និងចក្រភពអង់គ្លេស។ អង្គការឃ្លាំ​មើល​សិទ្ធិ​មនុស្ស(HRW)ក៏បានរិះគន់យ៉ាងខ្លាំង ចំពោះ​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​នៅ​ក្នុង​សង្គ្រាម​អ៊ុយក្រែន​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm