ក្រុមអាជ្ញាធរកំពុងស្វែងរកចាប់ខ្លួនបុរសម្នាក់ដែលបានបាញ់សម្លាប់មនុស្ស ៤នាក់នៅទីក្រុង Hampton រដ្ឋ Georgia សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃសៅរ៍ ។
លោក James Turnerគឺជាស្នងការនគរបាលក្រុង Hampton បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ជនសង្ស័យវ័យ ៤០ឆ្នាំម្នាក់ឈ្មោះ Andre Longmoreត្រូវបានគេមានជំនឿថា ប្រដាប់ដោយអាវុធ និងជាមនុស្សប្រកបដោយគ្រោះថ្នាក់បំផុត ។
ខណៈពេលនោះដែរ តម្រួតស្រុក Henry លោក Sheriff Reginald Scandrett បាននិយាយថា ប្រាក់រង្វាន់ ១ម៉ឺនដុល្លារត្រូវបានផ្តល់ជូនសម្រាប់ព័ត៌មានដែលអាចឈានទៅរកការចាប់ខ្លួនលោក Longmore ។
លោក Scandrettបន្តថា ក្រុមនគរបាលនឹងតាមប្រម៉ាញ់ជនសង្ស័យរហូតដល់គាត់ត្រូវបានចាប់ខ្លួន៕

