សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ពលរដ្ឋអ៊ីស្រាអែលជាង ១០ម៉ឺននាក់ បានដង្ហែក្បួនតាមដងផ្លូវនៅក្នុងទីក្រុងតែល អាវីវ កាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាសម្រាប់សប្តាហ៍ទី ២៨ជាប់ៗគ្នា ប្រឆាំងនឹងផែនការកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល ។
រូបភាពវីដេអូឃ្លីប ឃើញប្រជាពលរដ្ឋអ៊ីស្រាអែលគ្រវីទង់ជាតិ និងស្រែកពាក្យ “ប្រជាធិបតេយ្យ” នៅក្រៅគេហដ្ឋានរបស់ប្រធានាធិបតីអ៊ីស្រាអែល នៅទីក្រុងហ្សេរុយសាឡឹម ពេលដែលពួកគេសច្ចាថា នឹងបន្តធានាដល់លទ្ធិប្រជាធិបតេយ្យអ៊ីស្រាអែល ។
ក្រុមអ្នករិះគន់ ព្រួយបារម្ភថា ផែនការកំណែទម្រង់ប្រព័ន្ធតុលាការនេះ មានគោលដៅទប់ស្កាត់ឯករាជ្យរបស់តុលាការដោយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលនឹងត្រូវកាត់ទោសពីបទចោទប្រកាន់ពុករលួយដែលលោកបានច្រានចោល ។ លោកនិយាយថា កំណែទម្រង់ច្បាប់នេះ នឹងធានាដល់ប្រព័ន្ធរដ្ឋាភិបាល ។
ខណៈពេលនោះដែរ លោក Netanyahu បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ប៉ុន្តែស្ថានភាពសុខភាពរបស់លោកនៅល្អប្រសើរទេ ៕

