ឆ្នេរក្បែររោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ប្រឈមមុខនឹងការបាត់បង់ភ្ញៀវទេសចរ

2023/07/16 11:15:23 pm        416

ឆ្នេរដ៏សំខាន់មួយនៅក្នុងខេត្តហ្វ៊ូគូស៊ីម៉ារបស់ប្រទេសជប៉ុន មាន​អ្នក​មក​ទស្សនាតិចតួច​ប៉ុណ្ណោះ​នៅ​ថ្ងៃដំណើរការដំបូង នៃអាជីវកម្មរបស់ខ្លួន សម្រាប់រដូវក្តៅកាលពីថ្ងៃសៅរ៍ ដោយសារ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពីគម្រោងបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ិឈី ដែលបានរងខូចខាត ចូលទៅក្នុងសមុទ្រ។

ចម្ងាយ​បន្ទាត់ត្រង់រវាងឆ្នេរនោះនៅទីក្រុងអ៊ីវ៉ាគី (Iwaki) និងរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ិឈី គឺប្រហែល ៤០គីឡូម៉ែត្រ។ វាគឺជាឆ្នេរមួយក្នុងចំណោមឆ្នេរចំនួន៤ នៅ​ក្នុង​ទីក្រុង​នេះ បើប្រៀបធៀបទៅនឹងឆ្នេរចំនួនប្រាំបួននៅទីក្រុងនេះ មុន​ពេល​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​បាន​កើតឡើង។

ទោះបីជាផែនការរបស់ជប៉ុនក្នុងការបញ្ចេញចោលទឹកកខ្វក់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រមិនទាន់បាន​ចាប់ផ្តើមក៏ដោយ ក៏អ្នកស្រុកនៅតែមានការរំខានជាមួយនឹងគម្រោងនោះដែរ។ ជាលទ្ធផល ឆ្នេរ​ខ្សាច់​ដ៏​ធំល្វឹងល្វើយ នៃឆ្នេរនោះមានអ្នកទេសចរតិចតួចប៉ុណ្ណោះ។

មន្ត្រី​ម្នាក់​នៅនាយកដ្ឋានទេសចរណ៍ទីក្រុងអ៊ីវ៉ាគី បាននិយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជា​មួយ​ទូរទស្សន៍​កណ្តាលចិនថា មុនពេលគ្រោះមហន្តរាយនុយក្លេអ៊ែរ ឆ្នេរសមុទ្រ​នេះ​បាន​ទទួល​ភ្ញៀវទេសចរ​ជាង ៨០០.០០០នាក់រៀងរាល់រដូវក្តៅ ប៉ុន្តែកាលពីឆ្នាំមុនវាមានត្រឹមតែ ១២០ ០០០​​នាក់ ប៉ុណ្ណោះ តិចជាងមួយភាគប្រាំនៃចំនួនកាលពីមុន។

មន្ត្រី​រូបនោះបានបន្ថែមថា ប្រសិនបើទឹកដែលបំពុលដោយនុយក្លេអ៊ែរត្រូវបានបង្ហូរទៅក្នុងសមុទ្រ វានឹង​បង្ក​ឱ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​មួយទៀត​ដល់​សេដ្ឋកិច្ច​ទេសចរណ៍​ឆ្នេរ​ក្នុង​តំបន់​មួយ​នេះ​ផង​ដែរ​៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm