ក្រុមអ្នកជួយសង្គ្រោះកូរ៉េខាងត្បូងបានទាញស្ត្រីម្នាក់ចេញពីទន្លេដែលជោជន់ បន្ទាប់ពីនាងត្រូវបានទឹកនាំទៅ ខណៈពេលកំពុងឆ្លងកាត់ស្ពាននៅថ្ងៃអាទិត្យ (១៦ កក្កដា)នេះ ដោយវីដេអូដែលថតដោយស្ថានីយ៍ពន្លត់អគ្គិភ័យក្នុងស្រុកបានបង្ហាញ។
ក្រុមជួយសង្គ្រោះនៅបន្តមមាញឹកនៅចុងសប្តាហ៍នេះ ដោយបានជួយសង្រ្គោះមនុស្សជាប់នៅក្នុងកំណើនទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនេះ។ យ៉ាងហោចណាស់មនុស្ស ៣១ នាក់ត្រូវបានស្លាប់។ មនុស្សជាង ៧៨.០០០នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលខ្ពស់សុវត្ថិភាព។
រដ្ឋបាលឧតុនិយមកូរ៉េបាននិយាយថា តំបន់កណ្តាល និងភាគខាងត្បូង នៃប្រទេសអាចទទួលរងភ្លៀងធ្លាក់បន្ថែមរហូតដល់កម្រិត ៣០០ មីលីម៉ែត្រ (១២ អ៊ីញ) នៅថ្ងៃអង្គារ (១៨ កក្កដា)៕

