ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរ ជាតិនានា នៅទីក្រុងហ្សឺណែវ បានលើកបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា លើទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្ដែង ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សគ្រប់ប្រភេទ មានដូចជា សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ ព្រមទាំងសិទ្ធិអភិវឌ្ឍន៍ ។
ការលើកឡើងដូច្នេះរបស់តំណាងកម្ពុជា គឺក្នុងកិច្ចប្រជុំរយៈពេល៤សប្ដាហ៍ (ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣) នៃកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស លើកទី៥៣ ។



