ក្រុមវេជ្ជបណ្ឌិតជាន់ខ្ពស់នៅចក្រភពអង់គ្លេសប្រកាសរៀបចំកូដកម្មបន្ថែម និងច្រានចោលកិច្ចព្រមព្រៀងដំឡើងប្រាក់ឈ្នួល

2023/07/17 06:01:08 pm        227

អង់គ្លេស៖ សហគមន៍វេជ្ជសាស្ត្រចក្រភពអង់គ្លេស (BMA) បាននិយាយនៅថ្ងៃចន្ទនេះថា ក្រុមវេជ្ជបណ្ឌិតជាន់ខ្ពស់នៅក្នុងចក្រភពអង់គ្លេស នឹងរៀបចំក្បួនកូដកម្មរយៈពេល២ថ្ងៃ នៅខែសីហា ដោយច្រានចោលកិច្ចព្រមព្រៀងដំឡើងប្រាក់ខែ៦% ដែលបានប្រកាសដោយរដ្ឋាភិបាលកាលពីសប្ដាហ៍មុន ថាជាការកាត់ប្រាក់ឈ្នួលតាមលក្ខខណ្ឌជាក់ស្តែងដោយខ្វះការពិចារណា។  

ក្រុមវេជ្ជបណ្ឌិតកម្រិតពិគ្រោះយោបល់ នៅក្នុងសេវាសុខភាពជាតិដែលបានផ្ដល់មូលនិធិសាធារណៈរបស់ចក្រភពអង់គ្លេស នឹងរៀបចំកូដកម្មនៅថ្ងៃទី២៤និង២៥ខែសីហា ជាការបន្ថែមពីលើកូដកម្មនានាដែលធ្លាប់បានប្រកាសកាលពីកន្លងទៅនៅថ្ងៃទី២៩ និង២១ និងការគូសបញ្ជាក់ការបរាជ័យរបស់លោកនាយករដ្ឋមន្ត្រីរីស៊ីស៊ូណាក់(Rishi Sunak) ក្នុងការបញ្ចប់សកម្មភាពឧស្សាហកម្មជាច្រើនខែទូទាំងសេវាសាធារណៈ។ 

លោក Sunak កាលពីសប្ដាហ៍មុន បានហៅការដំឡើងប្រាក់ឈ្នួលវិស័យសាធារណៈនាពេលថ្មីៗនេះ ថាជាដំណោះស្រាយចុងក្រោយ ដោយព្រមានថា ពួកគេនឹងខាតបង់ប្រាក់រាប់លាន ការកាត់កញ្ចប់ថវិកាគ្រប់ទីកន្លែង និង ពុំមានការចរចាបន្ថែមទៀតនោះទេ។  

ខណៈក្រុមសហជីពគ្រូបង្រៀន បានផ្អាកកូដកម្ម និងបានលើកឡើងពីការទទួលយកកិច្ចព្រមព្រៀងរបស់ពួកគេ ក្រុមសហជីពរបស់ក្រុមវេជ្ជបណ្ឌិត ពុំចាប់អារម្មណ៍ទេ  បន្ទាប់ពីអ្វីដែលពួកគេនិយាយថា មានការខាតបង់ជាច្រើនឆ្នាំសម្រាប់សមាជិករបស់ខ្លួន។  

អត្រាអតិផរណារបស់ចក្រភពអង់គ្លេស បានហាក់ឡើងខ្ពស់ជាង១ឆ្នាំមកហើយ ដោយកើនឡើងជាង១១% កាលពីខែតុលា និង៨,៧%កាលពីខែឧសភា ជាកម្រិតខ្ពស់បំផុតក្នុងចំណោមប្រទេសអភិវឌ្ឍ ដែលមានសេដ្ឋកិច្ចធំៗ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm