អាមេរិក៖ រលកកម្តៅខ្លាំង បានកើនឡើងខ្ពស់នៅសហរដ្ឋអាមេរិក ភាគខាងលិចកាលពិថ្ងៃអាទិត្យ ដោយសីតុណ្ហភាពកើនឡើងដល់៥៣អង្សាសេ នៅឆ្នេរខ្សាច់រដ្ឋកាលីហ្វនីញ៉ា ខណៈទឹកជំនន់ដ៏គំហុក បានបន្តគំរាមកំហែងនៅភាគឦសាន បណ្តាលឲ្យមនសុ្ស៥នាក់ស្លាប់។

ប្រជាជនអាមេរិក ប្រមាណ១ភាគ៤ បានទទួលការណែនាំកម្តៅខ្លាំង មួយផ្នែកដោយសារតែកម្តៅហួតហែងមិនស្រុតចុះ ដែលបានកើតមាននៅរដ្ឋភាគខាងលិច។ យោងតាមការិយាល័យអាកាសធាតុជាតិ បានឲ្យដឹងថា ខណៈកំពុងមានកម្តៅខ្លាំងនៅផ្នែកជាច្រើនរបស់ប្រទេស កម្តៅហួតហែងមិនស្រុតចុះ បានជួយទាញយកទឹកភ្លៀងខ្លាំងនៅភាគឦសាន ជាស្ថានភាពមួយដែលត្រូវបានគេរំពឹងថា នឹងបន្តជាច្រើនថ្ងៃ។
អភិបាលរដ្ឋញ៉ូវយ៉ក លោកស្រី Kathy Hochul កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យពលរដ្ឋ នៅក្នុងរដ្ឋរបស់លោកស្រី បញ្ចៀសការធ្វើដំនើររហូតដល់ទឹកភ្លៀងឆ្លងផុត ដោយនិយាយថា រថយន្តរបស់អ្នកអាចធ្វើដំណើរពីកន្លែងសុវត្ថិភាព ទៅកាន់កន្លែងស្លាប់ ប្រសិនបើត្រូវបានវាយបក់នាំនៅក្នុងទឹកជំនន់ដ៏គំហុក។

ទឹកភ្លៀងត្រូវបានគេរំពឹងថា នឹងកាត់បន្ថយនៅថ្ងៃចន្ទនេះ ប៉ុន្តែទោះយ៉ាងណា បានធ្វើឲ្យមានការបំផ្លាញដ៏មហន្តរាយ ភាគច្រើននៅប៉ែកឦសានក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយរដ្ឋវើម៉ិន ជាពិសេសបានរាយការណ៍ពីទឹកជំនន់ដ៏មហន្តរាយ នៅក្នុងរដ្ឋធានីម៉ុងប៉េលីយ័រ(Montpelier)៕
