Messi ចុះកិច្ចសន្យាផ្លូវការ ២ ឆ្នាំលេងឱ្យក្លិបអាមេរិក Inter Miami

2023/07/17 07:41:29 pm        349

ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានចុះហត្ថលេខាផ្លូវការលើកិច្ចសន្យារយៈពេល ២ ឆ្នាំ​លេងឱ្យក្លិបអាមេរិក Inter Miami ដល់ឆ្នាំ ២០២៥។

ម្ចាស់​ជយលាភី Ballon d’Or ៧ លើកវ័យ ៣៦ ឆ្នាំរូបនេះ បានចាកចេញពីក្លិបបារាំង Paris Saint Germain ក្រោយបញ្ចប់រដូវកាលកន្លងទៅ។

ម្ចាស់​ក្លិបបាល់ទាត់ Inter Miami អតីតខ្សែបម្រើក្រុមបិសាចក្រហម Manchester United, David Beckham បានហៅការមកដល់របស់ Lionel Messi ជាក្តី​ស្រមៃ​ក្លាយ​ជា​ការ​ពិត​របស់​លោក និងសម្រាប់អ្នកគាំទ្រ Inter Miami ក៏ដូចជាប្រជាជនអាមេរិកទាំងអស់។

Lionel Messi មិនដែលប្រកបអាជីពនៅក្រៅដីអឺរ៉ុបឡើយ តាំងពីចាកចេញពីប្រទេសកំណើត ពី​ក្លិប​បាល់ទាត់ Newell’s Old Boys នៅឆ្នាំ ២០០០។

Messi បានឈ្នះពាន Ballon d’Or លើកទី ៧ កាលពីឆ្នាំ ២០២១ និងអាចឈ្នះម្តងទៀតឆ្នាំនេះ ក្រោយ​ជួយអាហ្សង់ទីនលើកពាន World Cup នៅកាតាឆ្នាំមុន។

Lionel Messi បង្ហាញខ្លួនឱ្យ Paris Saint Germain សរុប ៧៥ ប្រកួតរកបាន ៣២ គ្រាប់ ខណៈរដូ​វកាលចុងក្រោយរបស់គេស៊ុតបញ្ចូលទីបាន ១៦ គ្រាប់ ប៉ះបញ្ជូន ១៦។

ក្នុង​ឱកាសបង្ហាញខ្លួនផ្លូវការរបស់ Lionel Messi នោះផងដែរ Inter Miami បានប្រកួតចាញ់ St. Louis ៣-០ ក្រោមការដឹកនាំដំបូងរបស់អតីតអ្នកចាត់ការ Barcelona, Tata Martino ខណៈ Inter Miami នៅពេលនេះលេងមិនឈ្នះសោះ ១៣ ប្រកួតចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm