ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់ទៅពលរដ្ឋកុំជឿការឃោសនាបំផ្លាញសន្លឹកឆ្នោត

2023/07/17 08:44:06 pm        197

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន​ជួយខេត្តកំពង់ស្ពឺ បានប្រាប់ទៅប្រជាពលរដ្ឋ កុំជឿតាមការឃោសនារបស់ជន​ខិលខូច​ដែល​ព្យាយាម​ផ្សព្វផ្សាយ​អោយពលរដ្ឋបំផ្លាញសន្លឹកឆ្នោត។ នេះជាការលើកឡើងក្នុងការជួបសំណេះសំណាលជាមួយសមាជិក​ គណបក្សប្រជាជនកម្ពុជា រស់នៅ ឃុំអូរ និងឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា ចុះមូលដ្ឋានជួយ​ខេត្តកំពង់ស្ពឺ ​បានលើកឡើងប្រាប់ទៅប្រជាពលរដ្ឋ រស់នៅស្រុកភ្នំស្រួច ​ខេត្តកំពង់ស្ពឺ កុំអោយ​ជឿលើការឃោសនា ​របស់ជនខិលខូចមួយចំនួន ​ដែលព្យាយាមផ្សព្វផ្សាយអោយ​មានការបំផ្លាញ​សន្លឹកឆ្នោត។

ឯកឧត្តម លើកឡើងថា កំឡុងពេលនេះរឺប៉ុន្មានថ្ងៃទៅមុខ គឺអាចមានជនខិលខូចមួយចំនួន បន្លំខ្លួន​ជាអ្នកធ្វើការតាមបណ្ដាការ​ បន្លំខ្លួនថា​ មានទំនាក់ទំនងជាមួយ គ.ជ.ប ​រឺអាចបន្លំខ្លួនជាសមាជិក គណបក្សប្រជាជនកម្ពុជា​ ដើរបោកប្រាស់ប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថា ការបោកប្រាស់ធ្វើឡើងក្រោមរូបភាពផ្សេងៗ ​ដូចជាប្រាប់អោយពលរដ្ឋយក​អត្តសញ្ញាណបណ្ណ​ថតចម្លង ទៅចូលរួមបោះឆ្នោត ការប្រាប់អោយគូសសន្លឹកឆ្នោត​ខុសពីការ​កំណត់​របស់ គ.ជ.ប និងការប្រាប់ទៅប្រជាពលរដ្ឋមិនចាំបាច់ទៅបោះឆ្នោត​ក៏មិនមានបញ្ហាអ្វីដែរ។

ឯកឧត្តម លើកឡើងដែរថា​ ជនខិលខូចតែងបង្កបញ្ហា ​និងធ្វើការផ្សព្វផ្សាយទុច្ចរិត រាល់កំឡុង​ពេលការបោះឆ្នោតចូលមកដល់។

ជាការក្រើនរម្លឹកជាថ្មីផងដែរ ​ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ទៅប្រជាពលរដ្ឋ ត្រូវយកអត្តសញ្ញាណ​បណ្ណ​ច្បាប់ដើម ​រឺឯកសារបញ្ជាក់អត្តសញ្ញាណ ទៅចូលរួមបោះឆ្នោត ​និងត្រូវគូសសន្លឹកឆ្នោតអោយ​បានត្រឹមត្រូវ ​កុំអោយរហែក ប្រឡាក់ជាដើម ​ព្រោះវានឹងក្លាយជាសន្លឹកឆ្នោតមិនបានការ។

សម្រាប់​ប្រជាពលរដ្ឋ​ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមក្នុងកម្មវិធី​ជួប​សំណេះសំណាល​ថ្ងៃនេះ​ ក៏បានលើកឡើងដែរថា ពួកគេនឹងមិនចាញ់បោកការ​ឃោសនាទុច្ចរិត​ណាមួយ​ពី​ការ​បោះឆ្នោតនោះទេ។ ​ពួកគេថា ​ការឃោសនាបំផ្លាញសន្លឹកឆ្នោតជាអំពើខុសឆ្គង។ ពួកគេក៏យល់ច្បាស់ពីការបោះឆ្នោត និងត្រៀមខ្លួនរួចជា​ស្រេច​ដើម្បីបោះឆ្នោតជូនគណបក្ស​ប្រជាជន​កម្ពុជាផងដែរ។

គួរបញ្ជាក់ថា កំឡុងពេលនេះ ​ជាកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ​សម្រាប់គណបក្សទាំង ១៨ ដែលចូលរួមប្រកួតប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើស​តំណាងរាស្រ្តនីតិកាលទី ៧។ តាមការកំណត់របស់ គ.ជ.ប ការឃោសនាបោះឆ្នោត គឺនឹង​បញ្ចប់នៅថ្ងៃទី​២១ ខែកក្កដា ឆ្នាំ ២០២៣។ រីឯការបោះឆ្នោត គឺប្រព្រឹត្តិទៅនៅថ្ងៃទី ​២៣ ខែកក្កដា ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        181
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm