ក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប ពុំមានលទ្ធភាពបើកប្រាក់បៀវត្សន៍ជូនមន្រ្តីរដ្ឋការ៥ម៉ឺននាក់នោះទេ ក្នុងនោះក្រុមមន្រ្តី បានការដាក់ការស្តីបន្ទោសការខកខាននេះ ទៅលើការពន្យាពេលការផ្តល់ប្រាក់បៀវត្សរ៍ប្រចាំខែពីប្រទេសកាតា ដែលជាម្ចាស់ជំនួយដ៏សំខាន់ដល់តំបន់ក្រក្រីរបស់ប៉ាឡេស្ទីនមួយនេះ ។

វិបត្តិប្រាក់បៀវត្សរ៍នេះដែរ បង្កឲ្យមានការរិះគន់ច្រើនខុសពីធម្មតានៅលើបណ្តាញព័ត៌មានសង្គមក្នុងតំបន់ហ្គាហ្សា ដែលរួមទាំងនិយោជិកខ្លួនឯងផ្ទាល់មួយចំនួនរបស់ក្រុមហាម៉ាស់ ។ ការធ្លាក់ចុះប្រាក់ចំណូលពន្ធ ហើយនិងការហក់ឡើបខ្ពស់ការចំណាយលើថ្លៃរស់នៅ បានធ្វើឲ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺនខ្លាំង
គួរឲ្យដឹងថាភាគច្រើននៃប្រជាពលរដ្ឋ ២,៣លាននាក់ក្នុងតំបន់ហ្គាហ្សា រស់នៅក្នុងភាពក្រីក្រ ហើយសេដ្ឋកិច្ចរបស់ពួកគេ ពឹងផ្អែកខ្លាំងលើជំនួយបរទេស ។
ប្រទេសកាតា បានចំណាយលុយរាប់រយលានដុល្លារ ចាប់តាំងពីឆ្នាំ ២០១៤រហូតមក លើគម្រោងសំណង់ ។ បច្ចុប្បន្នពួកគេចំណាយប្រាក់ ៣០លានដុល្លារក្នុង១ខែ ជាប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារ ប្រេងឥន្ធនៈសម្រាប់អគ្គិសនី និងជួយបើកប្រាក់បៀវត្សរ៍ជូនមន្រ្តីរដ្ឋការផងដែរ ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីហាម៉ាស់ និយាយថា គ្មានជំនួយប្រាក់បៀវត្សរ៍ ទទួលបាននោះទេ ចាប់តាំងពីការផ្តល់ប្រាក់ជាងពាក់កណ្តាលនៃប្រាក់ឧបត្ថម្ភ ៥លានដុល្លារ ដើម្បីគាំទ្រដល់ការបើប្រាក់បៀវត្សរ៍ប្រចាំខែឧសភា ។
ដោយឡែកនៅក្នុងទីក្រុង Dohaវិញ ការិយាល័យព័ត៌មានអន្តរជាតិកាតា ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើរសុំសេចក្តីអធិប្បាយ ជុំវិញបញ្ហាមួយនេះ ៕
