អាមេរិក៖ អតិផរណាដ៏ខ្ពស់នៅសហរដ្ឋអាមេរិកទំនងជាដាក់បន្ទុកលើតម្រូវការទេសចរណ៍ និងការចំណាយរបស់អ្នកប្រើប្រាស់ក្នុងអំឡុងរដូវវិស្សមកាលរដូវក្តៅនេះ។
ការស្ទង់មតិនាពេលថ្មីៗនេះដែលធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សា Redfield & Wilton Strategies តំណាងឲ្យក្រុមហ៊ុនវិភាគ Newsweek បង្ហាញថា ការចំណាយខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃបានធ្វើឱ្យជនជាតិអាមេរិកចំនួន ៤៩ភាគរយបោះបង់គម្រោងធ្វើដំណើរកម្សាន្តសម្រាប់រយៈពេលបីខែខាងមុខ ខណៈដែល ៦០ភាគរយនៃអ្នកដែលធ្វើដំណើរកម្សាន្តវិស្សមកាលរដូវក្តៅបាននិយាយថា ការចំណាយសមរម្យមានតួនាទីដ៏សំខាន់នៅក្នុងផែនការដំណើរកម្សាន្តរបស់ពួកគេ។

នៅក្នុងលក្ខខណ្ឌនៃការចំណាយសរុប ទិន្នន័យបង្ហាញថា ដោយសារបញ្ហាអតិផរណាការចំណាយរបស់អ្នកទេសចរណ៍ក្នុងខែមីនាឆ្នាំនេះ ខ្ពស់ជាងឆ្នាំ២០១៩ ចំនួន៧ភាគរយ។ អតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះមកត្រឹម ៣ភាគរយកាលពីខែមុន ដែលជាអត្រាប្រចាំឆ្នាំតូចបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២១មក នេះបើយោងតាមទិន្នន័យក្រុមហ៊ុន CPI ចុងក្រោយបង្អស់ ដែលចេញផ្សាយកាលពីថ្ងៃពុធដោយការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក។
ថ្វីបើមានតួលេខអតិផរណាល្អក្នុងរយៈពេលចុងក្រោយនេះក៏ដោយ ការទទួលបានអតិផរណាត្រលប់ទៅគោលដៅ ២ភាគរយវិញនៅត្រូវការរយៈពេលយូរទៀត នេះបើយោងតាមធនាគារកណ្តាលអាមេរិក៕
