ផ្ទៃដីជាង ១០លានហិកតា ត្រូវបានឆេះ ក្នុងហេតុការណ៍ចំហេះព្រៃ នៅកាណាដា

2023/07/17 09:21:21 pm        265

កាណាដា៖ ទិន្នន័យរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ (ទី១៥ ខែកក្កដា) បានបង្ហាញថា ហេតុការណ៍ចំហេះព្រៃ នៅប្រទេសកាណាដា បានឆេះផ្ទៃដីអស់ជាង ១០លានហិកតា នៅឆ្នាំនេះ ដែលជាតួលេខដ៏ខ្ពស់បំផុត ដែលបានលើសពីការព្យាករណ៍ទុកដ៏ទុទិដ្ឋិនិយមបំផុតរបស់អ្នកវិទ្យាសាស្ត្រ។

យោងតាមតួលេខរបស់ជាតិពីមជ្ឈមណ្ឌលចំហេះព្រៃអន្តរទ្វីបកាណាដា (CIFFC) បានឲ្យដឹងថា ការឆេះ ក្នុងកម្រិតខ្ពស់បំផុត កាលពីមុន បានកើតឡើងក្នុងឆ្នាំ១៩៨៩ ដែលកាលនោះផ្ទៃដី ៧,៣លានហិកតា ត្រូវបានឆេះ ក្នុងរយៈពេលពេញមួយឆ្នាំ។ តំបន់ដែលឆេះនៅឆ្នាំនេះ គឺប្រហែលស្មើនឹងទំហំផ្ទៃដីរបស់ព័រទុយហ្គាល់ ឬអ៊ីស្លង់។

ដូច្នេះ សរុបមក ការឆេះព្រៃចំនួន ៤.០៨៨កន្លែង បានកើតមានឡើង ចាប់តាំងពីខែមករា ក្នុងនោះរួមទាំងការឆេះជាច្រើន ដែលបានកម្លោចផ្ទៃដីរាប់សែនហិកតា។ ហើយជាមួយគ្នានេះ មនុស្សជាង ១៥០.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ ហើយអ្នកពន្លត់អគ្គិភ័យអាយុ ១៩ឆ្នាំម្នាក់ បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍កណ្ដាលសប្ដាហ៍កន្លងមក។

លោកវរសេនីយ៍ឯក Philippe Sansa ដែលជាប្រធានក្រុមអ្នកពន្លត់អគ្គិភ័យបារាំង ដែលត្រូវដាក់ពង្រាយនៅតំបន់ភាគខាងជើងនៃខេត្ត Quebec ដែលរងគ្រោះខ្លាំង បាននិយាយថា៖ «យើងកំពុងដោះស្រាយតំបន់ដ៏ធំសម្បើម។ ភ្លើងដែលយើងកំពុងគ្រប់គ្រងមានប្រវែង ៦៥គីឡូម៉ែត្រ ដែលបង្កបញ្ហាប្រឈមយ៉ាងខ្លាំងដល់អង្គភាព»។

នៅខេត្ត British Columbia អ្នកពន្លត់អគ្គិភ័យប្រហែល ២.០០០នាក់ កំពុងប្រឹងប្រយុទ្ធនឹងអគ្គិភ័យជាង ៣៥០កន្លែង។ អាជ្ញាធរបានស្នើសុំអ្នកពន្លត់អគ្គិភ័យអន្តរជាតិបន្ថែមចំនួន ១.០០០នាក់ទៀត ដើម្បីជួយពន្លត់ភ្លើងដែលបានឆេះព្រៃចំនួន ១,២លានហិកតា ក្នុងខេត្តមកទល់ពេលនេះ នៅឆ្នាំនេះ ដែលលើសពីការឆេះរយៈពេលជាមធ្យម ១០ឆ្នាំចំនួន ៧៦.០០០ហិកតា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm