អូស្ត្រាលី៖ វត្ថុអាថ៌កំបាំងមួយត្រូវបានគេរកឃើញនៅលើឆ្នេរអូស្ត្រាលីនៅថ្ងៃចន្ទ (១៧ កក្កដា)នេះ ធ្វើឱ្យអ្នកស្រុក និងក្រុមអាជ្ញាធរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ស៊ីឡាំងយក្សមួយនោះត្រូវបានបោកបក់រសាត់មកនៅជិតឆ្នេរ Green Head ភាគខាងលិចប្រទេសអូស្ត្រាលី ដែលជំរុញឱ្យមានការរំពឹងទុកតាមអ៊ីនធឺណិតជាច្រើនដោយមានទ្រឹស្ដីខ្លះថា វាគឺជាបំណែកយន្តហោះ MH370 ដែលបានបាត់កាលពីឆ្នាំ២០១៤។
អ្នកជំនាញអាកាសចរណ៍លោក Geoffrey Thomas បាននិយាយថា វាមិនទំនងជាបំណែកពីយន្តហោះ MH370 ឬយន្តហោះប៊ូអ៊ីង៧៧៧ នោះទេ ប៉ុន្តែជាផ្នែកនៃរ៉ុក្កែតដែលបានបាញ់បង្ហោះកាលពីឆ្នាំមុន។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការស៊ើបអង្កេតរួមគ្នាដែលធ្វើឡើងដោយនគរបាលរដ្ឋអូស្ត្រាលីខាងលិច កងកម្លាំងក្រសួងការពារជាតិអូស្ត្រាលី និងដៃគូដែនសមុទ្រកំពុងដំណើរការលើវត្ថុអាថ៌កំបាំងមួយនេះ៕

