
នៅថ្ងៃច័ន្ទនេះ ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS)បានបង្ហាញថា អត្រាអ្នកអត់ការងារធ្វើក្នុងទីក្រុងដែលបានស្ទង់មតិរបស់ប្រទេសចិនមានចំនួន ៥,៣ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣នេះ ដែលមានចំនួន០,២ភាគរយទាបជាងនៅក្នុងត្រីមាសទីមួយ។
អ្នកនាំពាក្យរបស់ការិយាល័យ NBS លោក Fu Linghui(ហ៊្វូ លីងហួយ) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ស្ថានភាពការងាររបស់ប្រទេសចិនជាទូទៅមានស្ថិរភាព ដោយអត្រាគ្មានការងារធ្វើដែលបានស្ទង់មតិនៅក្នុងតំបន់ទីក្រុង បានធ្លាក់ចុះក្នុងរយៈពេលប្រាំមួយខែដំបូងនេះ។
អ្នកនាំពាក្យរូបនេះបានបន្តថា អត្រាអ្នកអត់ការងារធ្វើដែលបានស្ទង់មតិនៃចំនួនប្រជាជនដែលមានការចុះបញ្ជីគ្រួសារក្នុងស្រុកមានចំនួន ៥,១ភាគរយ ហើយចំនួនប្រជាជនដែលមានការចុះបញ្ជីគ្រួសារមិនមែននៅក្នុងស្រុកមានចំនួន ៥,៣ភាគរយ ដែលក្នុងនោះអត្រាប្រជាជនដែលមានការចុះបញ្ជីគ្រួសារកសិកម្មមិនមែនក្នុងស្រុកមានចំនួន ៤,៩ភាគរយ។
ជាពិសេស អត្រាអត់ការងារធ្វើដែលបានស្ទង់មតិរបស់ប្រជាជនដែលមានអាយុពី១៦ ទៅ២៤ឆ្នាំ និងពី ២៥ឆ្នាំ ទៅ៥០ឆ្នាំគឺមាន២១,៣ភាគរយ និង ៤,១ភាគរយរៀងគ្នា នេះបើយោងតាមអ្នកនាំពាក្យការិយាល័យស្ថិតិ៕
